មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន
ចំពោះលក្ខណៈបច្ចេកទេសនាវ ១ មាន ឈ្មោះ JS BUNGO (MST-464) មានបណ្តោយ ១៤១ ម៉ែត្រទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ ទម្ងន់ផ្ទុក ៥៧០០ តោន The post មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន appeared first on Kampuchea Thmey Daily.

នៅរសៀលថ្ងៃទី១៩ ខែមេសានេះ នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នាវារបស់ជប៉ុននេះ នឹងស្ថិតនៅក្នុងប្រទេសកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥នេះ។
ចំពោះលក្ខណៈបច្ចេកទេសនាវាទី ១ មាន ឈ្មោះ JS BUNGO (MST-464) មានបណ្តោយ ១៤១ ម៉ែត្រទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ ទម្ងន់ផ្ទុក ៥៧០០ តោន ផ្ទុកនាវិកចំនួន ១៣៥ នាក់ ដែលមានមេបញ្ជាការនាវាលោក វរនាវីទោ TANAKA KOUJI ។

ចំពោះនាវាទី២ ឈ្មោះ JS ETAJIMA (MSO-306) ដែលមានបណ្តោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រជម្រៅទឹក ២,៧ ម៉ែត្រ ទម្ងន់ផ្ទុក ៦៩០ តោន មាននាវិកចំនួន ៥៣ នាក់ ដែលមានមេបញ្ជាការនាវាលោក វរនាវីត្រី ODA TAKAYUKI ។

ការចូលចតលើកនេះ ដឹកនាំប្រតិភូដោយលោក វរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ ៣៕
The post មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន appeared first on Kampuchea Thmey Daily.