ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់
ក្នុងនោះបង្ក្រាបបទល្មើសព្រហ្មទណ្ឌសរុបចំនួន១៧លើករួមមាន ករណីរំ លោភសេពសន្ថវៈ ចំនួន០១លើក,ករណី លួច ចំនួន០២លើក,ករណី The post ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់ appeared first on Kampuchea Thmey Daily.

ក្នុងរយៈពេលត្រីមាសទី១ នាឆ្នាំ ២០២៥នេះ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនសរុបចំនួន ៥៥លើក ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យជាច្រើននាក់។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ស្តីអំពីការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្នុងរបាយការណ៍ បានឱ្យដឹងថា ក្នុងនោះបង្ក្រាបបទល្មើសព្រហ្មទណ្ឌសរុបចំនួន១៧លើករួមមាន ករណីរំលោភសេពសន្ថវៈ ចំនួន០១លើក,ករណីលួច ចំនួន០២លើក,ករណី ហិង្សាក្មេងទំនើង ចំនួន០៥លើក,ករណី ហិង្សាដោយចេតនា,ចំនួន០៣លើក,ករណី ហិង្សាក្នុងគ្រួសារ ចំនួន០៣លើក,ករណី កាន់កាប់អាវុធគ្មានការអនុញ្ញាត ចំនួន០២លើក និងករណី ល្បែងស៊ីសងខុសច្បាប់ ចំនួន០១លើក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥៧នាក់ (ក្នុងនោះមានស្រី ចំនួន១០នាក់)។

ព្រមទាំងចាប់យកវត្ថុតាងរួមមាន ម៉ូតូ ចំនួន១៧គ្រឿង,ទូរស័ព្ទ ចំនួន៤០គ្រឿង,កណ្ដៀវដែក ចំនួន០១ដើម,ពូថៅ ចំនួន០១ដើម,ដាវ ចំនួន ០១ដើម,កាំបិត ចំនួន០៨ដើម,កន្ត្រៃ ចំនួន០១ដើម,ពិលពាក់ក្បាល ចំនួន ០២គ្រឿង,ដុំថ្ម ចំនួន០១ដុំ,បៀ ចំនួន០៤កេស, ម៉ាស៊ីនសាប់បៀ ចំនួន០២គ្រឿង, កាក់ប្ដូរលុយ ចំនួន០១កេស, នាឡិការ ចំនួន ០៣គ្រឿង, លោហៈធាតុពណ៌លឿង (ចញ្ជៀន) ចំនួន០១វង់, សំបកខ្សែភ្លើងមួយចំនួន, គ្រាប់ឡុកឡាក់ និងសម្ភារៈសម្រាប់លេងល្បែងមួយចំនួនផងដែរ។
ចំណែកការបង្ក្រាបបទល្មើសគ្រឿងញៀនវិញ បង្ក្រាបបានចំនួន៣៨លើក ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៥៧នាក់ (ក្នុងនោះមានស្រី ចំនួន០៤នាក់)។ ក្នុងនោះ ចាប់យកវត្ថុតាងបានរួមមាន គ្រឿងញៀន ចំនួន១៥២កញ្ចប់ (ទម្ងន់ ៤៥៤,៨១ក្រាម), ទូរស័ព្ទខូច (លាក់គ្រឿងញៀន) ចំនួន០៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០៨គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ថង់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ជក់បារីអេឡិចត្រូនិច ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន២៩គ្រឿង, ទូរស័ព្ទ ចំនួន៤៩គ្រឿង, កាំភ្លើងកែឆ្នៃ ចំនួន០៥ដើម, កាំភ្លើងស្នា ចំនួន០១ដើម, ដាវ ចំនួន០៥ដើម, កាំបិត ចំនួន០៦ដើម, ពូថៅ ចំនួន០២ដើម, កន្ត្រៃ ចំនួន០១ដើម, ដែកឆាប ចំនួន០១ដើម, ដែកទីប ចំនួន០១ដើម និងផ្លាកលេខម៉ូតូ ចំនួន០២បន្ទះ។

ក្នុងប្រតិបត្តិការនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។
ក្នុងនោះដែរ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបបទល្មើស ដាំដុះកញ្ឆាដោយខុសច្បាប់ដោយបានដុតកម្ទេចចោលនូវដើមកញ្ឆា ចំនួន ៧៧៥៥ ដើម នៅនឹងកន្លែងតែម្ដង ព្រមទាំងបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបនូវករណីគ្រឿងញៀន បានចំនួន០២លើកទៀតផងដែរ៕
The post ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់ appeared first on Kampuchea Thmey Daily.