ស្លាប់៤នាក់ និងបាត់ខ្លួន៦នាក់ ក្នុងគ្រោះទឹកជំនន់នៅស្រីលង្កា

កុមារបីនាក់ដែលត្រឡប់មកពីសាលារៀនវិញ ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច៦នាក់ដែលបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងបំណាក់ដីនៅ... The post ស្លាប់៤នាក់ និងបាត់ខ្លួន៦នាក់ ក្នុងគ្រោះទឹកជំនន់នៅស្រីលង្កា appeared first on Kampuchea Thmey Daily.

ស្លាប់៤នាក់ និងបាត់ខ្លួន៦នាក់ ក្នុងគ្រោះទឹកជំនន់នៅស្រីលង្កា

កុមារ៣នាក់ដែលបាន​ត្រឡប់មកពីសាលារៀនវិញ ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច៦នាក់ដែលបានស្លាប់ដោយសារ​ទឹកជំនន់​រហ័ស​បង្ក​មក​ពី​ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅក្នុងប្រទេសស្រីលង្កា ខណៈមនុស្ស៩នាក់បានរងរបួស និង​៦នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៨ខែវិច្ឆិកានេះ។

(រូបភាព៖ ​AP)

ប្រទេសស្រីលង្កាបានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក​ខ្លាំងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលបានជន់លិចផ្ទះ វាលស្រែ និងផ្លូវថ្នល់ ហើយបង្ខំឱ្យអាជ្ញាធរផ្អាកសេវាកម្មរថភ្លើងនៅតំបន់ភ្នំដែលដាំតែ។

យោងតាម អគ្គនាយក DMC Udaya Herathបានឲ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្ស២៣០៧៤៣ នាក់ ហើយគិតត្រឹមថ្ងៃពុធ មនុស្សជាង ៥០០០នាក់ត្រូវបានជម្លៀសចេញ ផ្ទះជិត ៨០០ត្រូវបានខូចខាត ដែលជុំរុញឲ្យមានការបង្កើតជំរំ​សង្គ្រោះ​រហូតដល់ទៅសរុប​ចំនួន ១៦៥។

នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីបាននិយាយថា ប្រធាន Anura Kumara Dissanayake បានណែនាំមន្ត្រីឱ្យផ្តល់សេវាសង្គ្រោះដល់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដោយផ្តល់អាទិភាពដល់ការប្រមូលទិន្នន័យនៅនឹងកន្លែង ជាងការពឹងផ្អែកតែលើព័ត៌មានបច្ចេកវិទ្យា។

(រូបភាព៖ ​Xinhua)

បើយោងតាមនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា អាកាសធាតុធ្ងន់ធ្ងរ ទៅជាខ្យល់ព្យុះខ្លាំងនៅឈូងសមុទ្រ Bengal ដែលទំនងជានឹងផ្លាស់ទីទៅជិតប្រទេសស្រីលង្កា ហើយកាន់តែខ្លាំងទៅជាព្យុះស៊ីក្លូននៅថ្ងៃព្រហស្បតិ៍នេះទៀត។

គួរបញ្ជាក់ថាប្រទេសស្រីលង្កា បាននឹងកំពុងប្រឈមមុខនឹងអាកាសធាតុធ្ងន់ធ្ងរចាប់តាំងពីខែឧសភា ដែលភាគច្រើនបណ្តាលមកពីភ្លៀងមូសុងខ្លាំង។ កាលពីខែមិថុនា មានមនុស្ស ១៦ នាក់បានស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី៕

(រូបភាព៖ ​AP)

អត្ថបទ៖ ប៊ុន សុភាព

The post ស្លាប់៤នាក់ និងបាត់ខ្លួន៦នាក់ ក្នុងគ្រោះទឹកជំនន់នៅស្រីលង្កា appeared first on Kampuchea Thmey Daily.