ប្រជាជនថៃជិត១៤ម៉ឺនគ្រួសាររងគ្រោះទឹកជំនន់ក្នុងខេត្ត៧នៅភាគខាងត្បូងថៃ
ជំនន់ទឹកភ្លៀងដ៏ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានបង្កផលប៉ះពាល់ដល់គ្រួសារ ជាង១៣៦០០០ នៅខេត្តចំនួន៧នៅភាគខាងត្បូងប្រទេសថៃ... The post ប្រជាជនថៃជិត១៤ម៉ឺនគ្រួសាររងគ្រោះទឹកជំនន់ក្នុងខេត្ត៧នៅភាគខាងត្បូងថៃ appeared first on Kampuchea Thmey Daily.
ជំនន់ទឹកភ្លៀងដ៏ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានបង្កផលប៉ះពាល់ដល់គ្រួសារ ជាង១៣៦០០០ នៅខេត្តចំនួន៧នៅភាគខាងត្បូងប្រទេសថៃ ខណៈនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានចេញសារព្រមានដល់ប្រជាជនដែលរស់នៅតំបន់ដែលរងផលប៉ះពាល់។
តួលេខដែលត្រូវបានផ្សព្វផ្សាយចុងក្រោយ បង្ហាញថា តំបន់ជាច្រើនក្នុងខេត្តសុងខ្លា (Songkla) និងខេត្តយ៉ាឡា (Yala) ខេត្ត ស៊ូរ៉ាតថានី (Surat Thani) ខេត្ត ណាខន ស៊ី ធម្មរ៉ាត (Nakhon Si Thammarat) ខេត្តប៉ាត់តានី (Pattani,) ខេត្ត ណារ៉ាធីវ៉ាត់ (Narathiwat) និងខេត្ត សាទុន ( Satun) ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃរងនូវជំនន់ទឹកភ្លៀងខ្លាំង។ ទឹកជំនន់នោះមានសភាពខ្លាំង និងអាក្រក់បំផុតក្នុងរយៈពេល២ទសវត្សរ៍។
យោងតាមការចេញផ្សាយរបស់The Nation មានស្រុករហូតដល់៥០នៃខេត្តទាំង៧ខាងលើរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕
ទិដ្ឋភាពនៃការជន់លិចពីបណ្តាញសង្គមហ្វេសប៊ុក។
ដោយ រ៉ាន់ រើយ
The post ប្រជាជនថៃជិត១៤ម៉ឺនគ្រួសាររងគ្រោះទឹកជំនន់ក្នុងខេត្ត៧នៅភាគខាងត្បូងថៃ appeared first on Kampuchea Thmey Daily.