សហរដ្ឋអាមេរិក ចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នករៀបចំផែនការសម្លាប់លោក Donald Trump

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថា ជនជាតិអ៊ីរ៉ង់ម្នាក់ និងជនជាតិអាមេរិកពីរនាក់ត្រូវបានចោទប្រកាន់ ពីបទជាប់ពាក់ព័ន្ធក្នុងផែនការឃាតកម្មទៅលើប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ក៏ដូចជាអ្នកប្រឆាំងអ៊ីរ៉ង់ផ្សេងទៀតផងដែរ។ បុគ្គលដែលត្រូវបានគេស្គាល់ឈ្មោះថាFarhad Shakeri, Carlisle Rivera និង Jonathon Loadholt ត្រូវ​បាន​ដាក់​ឈ្មោះ​ក្នុង​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ដែល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រតុលាការនៃទីក្រុង​ញូវយ៉ក។ បុគ្គលមានឈ្មោះ Rivera ត្រូវបានចាប់ខ្លួននៅ Brooklyn និង Loadholt នៅកោះ Staten ហើយចំណែកឯShakeri ត្រូវបាន គេជឿថារស់នៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបន្តគេចខ្លួននៅឡើយ។ គួរឲ្យដឹងដែរថាបុរសទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតពីបទជួល ឃុបឃិតគ្នា និងសមគំនិតក្នុងការលាងលុយ សម្រាប់ការប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបរហូតដល់ ៤០ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។ លោកប្រធានាធិបតីទី៤៥ និងឆាប់ៗក្លាយជាប្រធានាធិបតីទី៤៧ លោក Trump បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតចំនួន២ ដងរួចមកហើយពោលម្តងនៅថ្ងៃទី១៣ ខែកក្កដា ក្នុងអំឡុងពេលយុទ្ធនាការឃោសនានៅទីក្រុង Butler រដ្ឋ Pennsylvania និងម្តងទៀតនៅក

សហរដ្ឋអាមេរិក ចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នករៀបចំផែនការសម្លាប់លោក Donald Trump

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថា ជនជាតិអ៊ីរ៉ង់ម្នាក់ និងជនជាតិអាមេរិកពីរនាក់ត្រូវបានចោទប្រកាន់ ពីបទជាប់ពាក់ព័ន្ធក្នុងផែនការឃាតកម្មទៅលើប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ក៏ដូចជាអ្នកប្រឆាំងអ៊ីរ៉ង់ផ្សេងទៀតផងដែរ។

បុគ្គលដែលត្រូវបានគេស្គាល់ឈ្មោះថាFarhad Shakeri, Carlisle Rivera និង Jonathon Loadholt ត្រូវ​បាន​ដាក់​ឈ្មោះ​ក្នុង​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ដែល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រតុលាការនៃទីក្រុង​ញូវយ៉ក។

បុគ្គលមានឈ្មោះ Rivera ត្រូវបានចាប់ខ្លួននៅ Brooklyn និង Loadholt នៅកោះ Staten ហើយចំណែកឯShakeri ត្រូវបាន គេជឿថារស់នៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបន្តគេចខ្លួននៅឡើយ។

គួរឲ្យដឹងដែរថាបុរសទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតពីបទជួល ឃុបឃិតគ្នា និងសមគំនិតក្នុងការលាងលុយ សម្រាប់ការប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបរហូតដល់ ៤០ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។

លោកប្រធានាធិបតីទី៤៥ និងឆាប់ៗក្លាយជាប្រធានាធិបតីទី៤៧ លោក Trump បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតចំនួន២ ដងរួចមកហើយពោលម្តងនៅថ្ងៃទី១៣ ខែកក្កដា ក្នុងអំឡុងពេលយុទ្ធនាការឃោសនានៅទីក្រុង Butler រដ្ឋ Pennsylvania និងម្តងទៀតនៅក្នុងខែកញ្ញា កន្លងមកនេះ៕

ប្រែសម្រួល៖ ស៊ុនលី