ស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍ទូកបុកសាឡាងនៅរដ្ឋ Florida សហរដ្ឋអាមេរិក
មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីទូកកម្សាន្តមួយបានបុកជាមួយសាឡាងដឹកអ្នកដំណើរ៤៥ នាក់នៅក្នុងទីក្រុង Clearwater រដ្ឋ... The post ស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍ទូកបុកសាឡាងនៅរដ្ឋ Florida សហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.

មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីទូកកម្សាន្តមួយបានបុកជាមួយសាឡាងដឹកអ្នកដំណើរ៤៥នាក់នៅក្នុងទីក្រុង Clearwater រដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ខែមេសានេះ។

យោងតាមប៉ូលិស ហេតុការណ៍នេះបានកើតឡើងរវាងទូកមួយបានបុកសាឡាងនៅជិតស្ពាន Clearwater Memorial Causeway នៅម៉ោង ៨ និង៤០នាទី។ ក្នុងហេតុការណ៍នោះ មានមនុស្ស៦នាក់ បានរងរបួសដែលពីរនាក់ត្រូវបានដឹកជញ្ជូនពីកន្លែងកើតហេតុដោយឧទ្ធម្ភាគចក្រ។ ក្រោយមកអ្នករងរបួសម្នាក់ដែលត្រូវបានបញ្ជូនទៅពេទ្យនោះបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។
ក្រោយរងការប៉ះទង្គិច សាឡាងបានបើកមកចតនៅលើរបារខ្សាច់មួយនៅភាគខាងត្បូងនៃស្ពាន ហើយអ្នកដំណើរផ្សេងទៀតទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ចំណែកទូកកម្សាន្តបានរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានចាប់បានដោយភ្នាក់ងារប៉ូលិស។
មូលហេតុនៃការប៉ះទង្គិចគ្នានេះមិនត្រូវបានដឹងនៅឡើយនោះទេ ដោយប៉ូលិសកំពុងធ្វើការស៉ើបអង្កេត៕



អត្ថបទ៖ ប៊ុន សុភាព
The post ស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍ទូកបុកសាឡាងនៅរដ្ឋ Florida សហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.