សហព័ន្ធកីឡាកាយវប្បកម្ម បន្តទទួលពាក្យអ្នកចង់ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥
សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បន្តប្រកាសដល់សាធារណៈជន The post សហព័ន្ធកីឡាកាយវប្បកម្ម បន្តទទួលពាក្យអ្នកចង់ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បន្តប្រកាសដល់សាធារណៈជនដែលចង់ចុះឈ្មោះចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នេះរួសរាន់អញ្ជើញទៅកាន់ទីតាំងសហព័ន្ធនៅផ្សារសំណង១២ ដើម្បីទទួលពាក្យបំពេញទៅតាមលក្ខខណ្ឌប្រកួត។

រូបភាពផេកសហព័ន្ធ
នេះបើតាមការស៊ែលើហ្វេសបុកផេករបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបញ្ជាក់ដល់សាធារណៈជនដែលមានបំណងចង់ចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ អំឡុងថ្ងៃទី ៥-៦ ខែកក្កដា សូមរួសរាន់បំពេញពាក្យសុំចូលរួមដើម្បីឲ្យទាន់ពេលវេលា និងមានឱកាសចូលរួម។

រូបភាពផេកសហព័ន្ធ
វិញ្ញាសាប្រកួតរួមមាន៖
ទី១ បុរសសាច់ដុំ (Men’s Bodybuilding 60Kg, 65Kg, 70Kg, and Over 75Kg)
ទី២ បុរសសាច់ដុំរូបរាងសង្ហា (Men’s Athletic Physique Open Category)
ទី៣ បុរសសាច់ដុំ មុខស្រស់ រូបរាងសង្ហា (Men’s Sport Physique Open Category)
ទី៤ បុរសជំទង់សាច់ដុំ មុខស្រស់ រូបរាងសង្ហា អាយុក្រោម ២១ឆ្នាំ (Junior Men’s Sport Physique Under 21 ឆ្នាំ)
ទី៥ ស្ត្រីសាច់ដុំ មុខស្រស់ រូបរាងស្អាត (Women’s Sport Physique Open Category)
ដូច្នេះប្រសិនបើប្រិយមិត្ត និងសាធារណៈជនចង់ចូលរួមប្រកួតអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផេកសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ឬទៅកាន់ទីតាំងសហព័ន្ធផ្ទាល់ ក្លឹបហាត់ប្រាណ រ៉ាវី អេមី ជីម ផ្សារសំណង់ ១២ ផ្លូវ ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ នួន ស៊ីណា
The post សហព័ន្ធកីឡាកាយវប្បកម្ម បន្តទទួលពាក្យអ្នកចង់ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.