សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ

នាព្រឹក ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមុលដ្ឋានឃុំកោះសូទិន The post សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.

សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ

កំពង់ចាម ៖ នាព្រឹក ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមុលដ្ឋានឃុំកោះសូទិន និងលោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំកោះសូទិន។

ក្រោមកិច្ចសហការរបស់ក្រុមការងារ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៣០០រូប ចុះទៅពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាព ជូនបងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះសូទិន សរុបចំនួន ២១៣២ករណី នៅក្នុងបរិវេណវិទ្យាល័យកោះសូទិន។

ទន្ទឹមនេះដែរ លោក ហែម សុវត្ថិ បានរំលឹកថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានរៀបចំវិធីរួមម្តងហើយ ដោយទទួលបានពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់ថ្នាំពេទ្យ ជូនដល់ លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន សរុបចំនួន ៤៥៦៨អង្គ/នាក់ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះកត្តា «មនុស្ស» គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដោយត្រូវបានយកចិត្តទុកដាក់តាមរយៈការពង្រីកសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីលើកកម្ពស់ស្ថានភាពសុខភាព និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដូចជាស្ត្រី កុមារ មនុស្សចាស់ ជនពិការ ជាដើម។ ដោយមើលឃើញពីកម្មវិធីនយោបាយនេះហើយ បានជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំកម្មវិធីនេះឡើងជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមការងារ បានលើកឡើងរយៈកាលថ្មីៗកន្លងមកនេះ ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង និងស្មុគស្មាញជាខ្លាំង ដោយសារក្រុមទាហានឈ្លានពានថៃ តែងតែចិញ្ជឹមចិត្តក្នុងការវាតទីយកទឹកដីកម្ពុជាជារឿយៗ ម្តងហើយម្តងទៀត ព្រមទាំងលើកពីការប៉ះទង្គិចគ្នាកាលពីឆ្នាំ២០០៨ និង២០១១ កន្លងមក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបញ្ជាកម្លាំងវាយបកទៅកងទ័ពថៃដោយជោគជ័យ រហូតដល់មានការសុំចរចា។

បន្ថែមទៀត លោក ក៏បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រៀមលក្ខណៈរួចជាស្រច ទាំង​ការទូត ច្បាប់ និងយន្តការយោធា ព្រមទាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿជាក់​លើ​រាជរដ្ឋាភិបាល​កុំ​ចាញ់​បោក​ការ​ឃោសនា​របស់​គណបក្សប្រឆាំង ក្នុងការចំណេញផែ្នកនយោបាយ ដោយ​ធ្វើការវាយប្រហារ និងរិះគន់ ថ្នាក់ដឹកនាំ ដោយគ្មានមូលដ្ឋាន និង​រួបរួមសាមគ្គីគ្នាជាធ្លុងមួយ មិនប្រកាន់និន្នាការបក្សនយោបាយ ដោយ​លើកឡើងថា “កុំជឿ​ឱ្យសោះថាមានបរទេសណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរ”។

ជាចុងក្រោយ លោក ហែម សុវត្ថិ បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃពីការងាររបស់ខ្លួនចូលរួមចុះដល់មូលដ្ឋានផ្ទាល់របស់ប្រជាជន ហើយនាំមកនូវសម្ភារៈវេជ្ជសាស្រ្ត ថ្នាំពេទ្យល្អៗ និងគ្រូពេទ្យជំនាញៗពិនិត្យ និងព្យាបាលដល់បងប្អូន និងបានសន្យាជាមួយប្រជាជនថា សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាសុខទុក្ខរបស់លោក ហើយលោកសន្យានឹងបន្តសហការជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីចុះពិនិត្យ និងព្យាបាលជូនបងប្អូននាពេលឆាប់ៗខាងមុខ៕

​អត្ថបទ​និង​រូបភាព​ ៖ ​ឡេក​ ចាន់ពេជ្រ​

The post សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.