សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

សម្ដេច ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ​ រួមទាំងថ្នាក់​ដឹក​នាំ របស់ក្លឹបព្រះខ័ន​រាជស្វាយរៀង... The post សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងអបអរសាទរក្លឹប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។

សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា៖«ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាង​ឱ្យប្រទេស​កម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបាន​ធ្វើការប្រកួតជម្រុះ​ជាច្រើនដំ​ណាក់​កាល និងឈ្នះជាបន្តបន្ទាប់ជាមួយ​នឹងបណ្ដា​ក្លឹប​បាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុន​នឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បើទោះជាមិន​ទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ​កាលពីម្សិលមិញក៏ដោយ»​។

សម្ដេច ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ​ រួមទាំងថ្នាក់​ដឹក​នាំ របស់ក្លឹបព្រះខ័ន​រាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ​ រួមទាំងថ្នាក់ដឹកនាំ បាន​ខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿង​ធម្មតានៅក្នុងការប្រកួតកីឡា។

សម្ដេចនាយករដ្ឋមន្ត្រីក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែល​បានចូលរួមគាំទ្រ​យ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួម​គាំទ្រដល់ទីតាំង​ប្រកួត​ចំនួន​ ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ដែល​ការណ៍នេះ នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់​កម្ពុជាឱ្យកាន់តែមានការរីក​ចម្រើនបន្ថែម​ទៀត ដោយប្រកាន់ខ្ពស់លើសីលធម៌ គុណធម៌នៃស្មារតីកីឡាយ៉ាងខ្ជាប់ខ្ជួន។

សូមជំរាបថា ក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមរងជើងឯកពានរង្វាន់ AFC Challenge League 2025 បន្ទាប់ពីចាញ់ FK Arkadag លទ្ធផល ២-១ ក្នុងរយៈពេល១២០នាទី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាត្រីថ្ងៃទី១០ ខែឧសភា៕

The post សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE appeared first on Kampuchea Thmey Daily.