សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញបិទ “មហាសន្និបាត វិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា”

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងរយៈកាលជាងមួយទសវត្សរ៍កន្លងទៅនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទី​យ៉ាងសកម្ម​ នៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារ​ និងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយា​សម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្ម​ឌីជីថល។ កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្ម ដល់ក្របខណ្ឌគោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា(គ.អ.ច.ក.) ឆ្នាំ២០១៦-២០៣០ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការ​យុទ្ធសាស្រ្តវិស័យអប់រំ។​ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ក្នុង​ការគាំទ្រដល់អនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការ​ពង្រឹង​​គុណភាពសាលារៀនរដ្ឋ ក

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញបិទ “មហាសន្និបាត វិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា”

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងរយៈកាលជាងមួយទសវត្សរ៍កន្លងទៅនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទី​យ៉ាងសកម្ម​ នៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារ​ និងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយា​សម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្ម​ឌីជីថល។ កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្ម ដល់ក្របខណ្ឌគោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា(គ.អ.ច.ក.) ឆ្នាំ២០១៦-២០៣០ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការ​យុទ្ធសាស្រ្តវិស័យអប់រំ។​

បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ក្នុង​ការគាំទ្រដល់អនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការ​ពង្រឹង​​គុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ព្រមទាំងបញ្ចូលកម្មវិធីកាយរឹទិ្ធកម្ម ទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ដើម្បីជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។​

​កាយរឹទិ្ធជាតិកម្ពុជា​ បានបំពេញតួនាទី​​របស់ខ្លួន ប្រកបដោយភាពជោគជ័យ ​គួរជាទី​មោទនៈ ព្រមទាំងបានផ្តល់ការ​អប់រំ​ក្រៅ​ប្រព័ន្ធ ដើម្បីបណ្តុះ​បណ្តាល​កុមារ​និងយុវជន ​​ឱ្យមាន​ជំនាញសតវត្ស​ទី២១ ដូចជាជំនាញ​ទន់ បំណិនជីវិត និងបំណិនអាជីព តាមរយៈ​ពាក្យសច្ចា​​ប្រណិធាន និង​ការ​បំពាក់កន្សែង​​ដល់សមាជិកម្នាក់ៗ ដើម្បីឱ្យពួកគេរៀនរស់នៅក្នុង​ជីវភាព​​ប្រព័ន្ធ​​​កងល្បាត ដោយអនុវត្ត​តាមគោលការណ៍គ្រឹះនៃកាយរឹទិ្ធកម្ម (Scout Principles) ច្បាប់​កាយរឹទិ្ធ​(Scout Laws) និងវិធី​កាយរឹទ្ធិកម្ម(Scout Methods)។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល២ឆ្នាំ បានបង្ហាញឱ្យឃើញអំពីការវិវត្តរីកចម្រើន របស់​កាយរឹទិ្ធ​​ជាតិ​កម្ពុជា ដែល​មានកំណើន​សមាជិក​​រហូតដល់​ជាង១៨ម៉ឺននាក់​ ទូទាំងប្រទេស។ តាមរយៈកំណើន​សមាជិកភាពនេះ បានសរបញ្ជាក់ឱ្យឃើញថា កាយរឹទិ្ធជាតិកម្ពុជា ផលិតបាននូវកម្មវិធីយុវជន ដែលជាទីពេញនិយម​សម្រាប់កុមារនិងយុវជន និង​បាន​ដើរតួនាទី​​យ៉ាងសំខាន់ ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍកុមារនិងយុវជន ឱ្យធ្វើតែអំពីល្អ​នៅ​តាម​ទី​សាធារណៈ និងជាពលរដ្ឋសកម្ម​ជួយដល់​សហគមន៍​។ កម្មវិធីកាយរឹទិ្ធកម្ម​បានពង្រឹង ភាព​ជាអ្នកដឹកនាំក្នុងចំណោមយុវជន និងបាន​បណ្តុះ​បណ្តាលធនធានយុវជន ឱ្យក្លាយជា​កម្លាំងបន្តវេនដ៏មានប្រសិទ្ធភាព និងស្មោះត្រង់ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្រោម​​ការ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី – ហ៊ុន សែន ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា៕