សម្ដេចតេជោ ហ៊ុន សែនជំរុញឲ្យមានជើងហោះហើរត្រង់ទីម័រខាងកើត-កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជំរុញឲ្យមានជើងទៅហោះហើរត្រង់ពីប្រទេសទីមាំមកកាន់កម្ពុជា។ The post សម្ដេចតេជោ ហ៊ុន សែនជំរុញឲ្យមានជើងហោះហើរត្រង់ទីម័រខាងកើត-កម្ពុជា appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែនជំរុញឲ្យមានជើងហោះហើរត្រង់ទីម័រខាងកើត-កម្ពុជា

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ឲ្យដឹងថាលើទឹកដីទីម័រនៅ នៅក្នុងជំនួបជាមួយមេដឹកនាំទីម័ សម្ដេចតេជោ បានលើកឡើងទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសម្ដេចក៏ជំរុញឱ្យមានជើងហោះហើរពីទីក្រុងដេលី ប្រទេសទីម័រ មកកាន់ភ្នំពេញរបស់កម្ពុជា និងចង់ពង្រីកទំហំសេដ្ឋកិច្ចពាណិជ្ជកម្មឱ្យធំ ព្រោះទំហំពាណិជ្ជកម្មនៅបច្ចុប្បន្ននៅទាបណាស់។

លោកជា ធីរិទ្ធ អះអាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសឥណ្ឌូនេស៊ី និងទីម័រ ដែលរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនីរសៀលថ្ងៃទី០៩ ខែឧសភានេះ។

លោក ជា ធីរិទ្ធ ឱ្យដឹងទៀតថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើត សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យភាគីកម្ពុជានិងទីម័រ ជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត និងបង្កើនការវិនិយោគទៅវិញទៅមក។ ក្នុងន័យនេះសម្ដេចតេជោ បានទុកលទ្ធភាពឱ្យលោកនាយករដ្ឋមន្ត្រីទីម័រជួបជជែកពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងឱកាសល្អណាមួយ ជាពិសេសនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ដែលនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដីម៉ាឡេស៊ី។

គួរជ្រាបថាកម្ពុជា និងទីម័រ បានចងភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ២០០៣។ គិតត្រឹមឆ្នាំ ២០២៥ នេះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឈានដល់វ័យ២៣ឆ្នាំហើយ។

សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា គឺជាតួអង្គដ៏សំខាន់ក្នុងការផ្ដល់វិភាគទានទៅដល់ទីម័រខាងកើត។សម្ដេចតេជោ ហ៊ុន សែន បានជួយទីម័រលើកិច្ចការងារជាច្រើនជាពិសេសគឺការជួយឲ្យទីម័រក្លាយជាសមាជិកសង្កេតការណ៍នៃអាស៊ាននៅក្នុងឆ្នាំ ២០២២ អំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ខណៈនេះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងកំពុងបន្តជួយឲ្យទីម័រក្លាយជាសមាជិកពេញសិទ្ធិអាស៊ានឱ្យបានកាន់តែឆាប់៕

The post សម្ដេចតេជោ ហ៊ុន សែនជំរុញឲ្យមានជើងហោះហើរត្រង់ទីម័រខាងកើត-កម្ពុជា appeared first on Kampuchea Thmey Daily.