សម្ដេចតេជោ ៖ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះ នៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា យុត្តិធម៌ មិនអាចសម្រេចបានទេ បើគ្មានសន្តិភាព ដូច្នេះការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាត ជាន់ទី៥ វិមាន ៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមនិយាយពីការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល នៅក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា។ នៅក្នុងគោលនយោបាយឈ្នះ-ឈ្នះរបស់ខ្ញុំ ខ្ញុំមានទស្សនៈថា សន្តិភាពប្រកបដោយនិរន្តរភាព មិនអាចសម្រេចបានទេ ប្រសិនបើយើងមិនបានគិតគូរយ៉ាងយកចិត្តទុកដាក់ លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្មសង្គមសេដ្ឋកិច្ច […]
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា យុត្តិធម៌ មិនអាចសម្រេចបានទេ បើគ្មានសន្តិភាព ដូច្នេះការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព ។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាត ជាន់ទី៥ វិមាន ៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមនិយាយពីការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល នៅក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា។ នៅក្នុងគោលនយោបាយឈ្នះ-ឈ្នះរបស់ខ្ញុំ ខ្ញុំមានទស្សនៈថា សន្តិភាពប្រកបដោយនិរន្តរភាព មិនអាចសម្រេចបានទេ ប្រសិនបើយើងមិនបានគិតគូរយ៉ាងយកចិត្តទុកដាក់ លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្មសង្គមសេដ្ឋកិច្ច ក៏ដូចជា ការចូលរួមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
សម្ដេចតេជោ បន្ដថា ការផ្សះផ្សាជាតិ ជាការរកបានសុខសន្តិភាពប្រកបដោយនិរន្តរភាព។ ប្រសិនបើកម្ពុជា មិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួនទេ កម្ពុជាអាចនឹងអន្តរាយវិញ ដោយសារការកាត់ទោសខ្មែរក្រហម ដែលមិនបានគិតដល់ការផ្សះផ្សាជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «នៅក្នុងចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា យុត្តិធម៌ មិនអាចសម្រេចបានទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៉ីវិលវិញ មិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែងរកសន្តិភាពប្រកបដោយនិរន្តរភាព»៕