សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ
ប្រធានសមាជរដ្ឋសភា ព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តប្រជុំសមាជឱ្យចប់ប្រធានបទទី២បន្តទៀតនៅយប់ថ្ងៃទី២ ខែមិថុនានេះ The post សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ appeared first on Kampuchea Thmey Daily.

ប្រធានសមាជរដ្ឋសភា ព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តប្រជុំសមាជឱ្យចប់ប្រធានបទទី២បន្តទៀតនៅយប់ថ្ងៃទី២ ខែមិថុនានេះ ការបន្តប្រជុំនេះគឺបន្ទាប់ពីអង្គសមាជបានសម្រេចប្រធានបទទី១ ទាក់ទងនឹងប្រព័ន្ធគាំពារសង្គមដោយប្រើពេលប្រមាណ១០ម៉ោងរួចមក។

ថ្លែងនៅក្នុងអង្គសមាជដែលរៀបចំនៅវិមានរដ្ឋសភានៅយប់ថ្ងៃទី២ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ដូចដែលខ្ញុំបានជម្រាបថាយើ់ងមិនដកថយទេ! ដោយគម្រោងថ្ងៃនេះគឺត្រូវអនុម័តនូវសេចក្ដីសម្រេចដល់ទៅ២ អ៊ីចឹងបើដល់ម៉ោង៥ភ្លឺក៏យើងត្រូវធ្វើដែរ។ វាស៊ីសងនឹងអ្នកឡើងនិយាយ ដើម្បីយើងសាកល្បងកម្លាំងយើងមើលតើវាដល់ណា។ ប៉ុន្ដែកិច្ចការវាចាំបាច់ព្រោះយើងមានពេលតែ២ថ្ងៃ ស្អែកប្រធានបទក្នុងវិស័យកសិកម្មដែលត្រូវធ្វើបន្តប្រសិនជាលើកពេលដូចជាចាលនឹងកម្មវិធីដទៃទៀត»។

បន្ទាប់ពីនាយករដ្ឋមន្ត្រីឡើងថ្លែងការណ៍ពីប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៣០នាទីរួចមក ប្រធានសមាជសម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងមានតំណាងរាស្ត្រ២១នាក់ដែលនឹងត្រូវថ្លែងដេញដោយលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ដែលតាមប៉ាន់ស្មានគឺមានចំនួន២១០នាទី ស្មើនឹងជាង ៣ម៉ោងកន្លះទៀត ឬនៅម៉ោងប្រមាណ១១យប់ថ្ងៃទី២ ខែមិថុនា នេះនៅមិនទាន់គិតពេលវេលាដែលរដ្ឋាភិបាលឡើងថ្លែងការពារនៅឡើយទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ appeared first on Kampuchea Thmey Daily.