លោកXi Jinping ៖ ភាសាចិន គឺជាផលិតផលវប្បធម៌ សាធារណៈដ៏សំខាន់ ដែលប្រទេសចិនជូន ចំពោះពិភពលោក

លោកXi Jinping ប្រធានរដ្ឋចិន មានប្រសាសន៍ថា ភាសាជាឧបករណ៍ សម្រាប់មនុស្សជាតិ ផ្លាស់ប្តូរគំនិត ជាមធ្យោបាយបន្តវេន មរតកអរិយធម៌ និងជាស្ពានសម្រាប់បង្កើន ការយល់ដឹងគ្នា ។ ភាសាចិន បាននិងកំពុងផ្ទុក នូវតម្រិះប្រាជ្ញាអរិយធម៌ រាប់ពាន់ឆ្នាំនៃប្រជាជាតិចិន ជាផលិតផលវប្បធម៌ សាធារណៈដ៏សំខាន់ ដែលប្រទេសចិនជូន ចំពោះពិភពលោក ។ ការគាំទ្រនិងបម្រើ ដល់សហគមន៍អន្តរជាតិក្នុង ការបង្រៀនភាសាចិនគឺជាទំនួលខុសត្រូវ របស់ប្រទេសចិនដែលក្នុងនាមជាប្រទេសភាសាកំណើត។ ក្នុងនាមជាភាសាមួយក្នុង ចំណោមភាសា ដែលមានប្រវត្តិសាស្ត្រ ដ៏យូរអង្វែង និងចំនួនមនុស្ស ប្រើប្រាស់ច្រើនជាងគេ លើពិភពលោកភាសាចិន ដែលមានកម្លាំងជិវិតដ៏ ខ្លាំងក្លាបានឆ្លងកាត់ដែនកំណត់ នៃពេលវេលា និងលំហ ប្រកបដោយតម្រិះប្រាជ្ញានិងមនោសញ្ចេតនា នៃមនុស្សជាតិ ជំរុញអរិយធម៌មិនដូចគ្នាធ្វើការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ ភាពទាក់ទាញរបស់ភាសាចិនមិនត្រឹមតែស្ថិត នៅក្នុងប្រទេសចិនតែប៉ុណ្ណោះទេ ហើយក៏បានហួសពីព្រំដែនជាតិ ឆ្ពោះទៅកាន់ពិភពលោក។ ភាសាចិនបានក្លាយទៅជាភាសាផ្លូវការនិងភាសាការងាររបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការស្បៀងអាហារនិងកសិកម្មអន្តរជាតិ អង្គការសុខភិបាលពិភពលោក

លោកXi Jinping ៖ ភាសាចិន គឺជាផលិតផលវប្បធម៌ សាធារណៈដ៏សំខាន់ ដែលប្រទេសចិនជូន ចំពោះពិភពលោក

លោកXi Jinping ប្រធានរដ្ឋចិន មានប្រសាសន៍ថា ភាសាជាឧបករណ៍ សម្រាប់មនុស្សជាតិ ផ្លាស់ប្តូរគំនិត ជាមធ្យោបាយបន្តវេន មរតកអរិយធម៌ និងជាស្ពានសម្រាប់បង្កើន ការយល់ដឹងគ្នា ។ ភាសាចិន បាននិងកំពុងផ្ទុក នូវតម្រិះប្រាជ្ញាអរិយធម៌ រាប់ពាន់ឆ្នាំនៃប្រជាជាតិចិន ជាផលិតផលវប្បធម៌ សាធារណៈដ៏សំខាន់ ដែលប្រទេសចិនជូន ចំពោះពិភពលោក ។ ការគាំទ្រនិងបម្រើ ដល់សហគមន៍អន្តរជាតិក្នុង ការបង្រៀនភាសាចិនគឺជាទំនួលខុសត្រូវ របស់ប្រទេសចិនដែលក្នុងនាមជាប្រទេសភាសាកំណើត។

ក្នុងនាមជាភាសាមួយក្នុង ចំណោមភាសា ដែលមានប្រវត្តិសាស្ត្រ ដ៏យូរអង្វែង និងចំនួនមនុស្ស ប្រើប្រាស់ច្រើនជាងគេ លើពិភពលោកភាសាចិន ដែលមានកម្លាំងជិវិតដ៏ ខ្លាំងក្លាបានឆ្លងកាត់ដែនកំណត់ នៃពេលវេលា និងលំហ ប្រកបដោយតម្រិះប្រាជ្ញានិងមនោសញ្ចេតនា នៃមនុស្សជាតិ ជំរុញអរិយធម៌មិនដូចគ្នាធ្វើការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក។

ភាពទាក់ទាញរបស់ភាសាចិនមិនត្រឹមតែស្ថិត នៅក្នុងប្រទេសចិនតែប៉ុណ្ណោះទេ ហើយក៏បានហួសពីព្រំដែនជាតិ ឆ្ពោះទៅកាន់ពិភពលោក។

ភាសាចិនបានក្លាយទៅជាភាសាផ្លូវការនិងភាសាការងាររបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការស្បៀងអាហារនិងកសិកម្មអន្តរជាតិ អង្គការសុខភិបាលពិភពលោកជាដើម។មានសហគ្រាសអន្តរជាតិជាច្រើន
បានយល់ឃើញថា ការចេះភាសាចិន នឹងអាចបង្កើនការ ផ្លាស់ប្តូរនិងធ្វើកិច្ច សហប្រតិបត្តិការជាមួយ ដៃគូប្រទេសចិន ។ការប្រើប្រាស់ភាសាចិន ជាទូទៅបាន អំណាយផលនិងផ្ដល់ភាព ងាយស្រួលនិង ឱកាសជាច្រើន ដល់ប្រជាជនលើពិភពលោក។

ឥទ្ធពលរបស់ភាសាចិន នៅបង្ហាញក្នុងវិស័យផ្លាស់ប្តូរវប្បធម៌និងអប់រំ ។ ភាព យន្តចិន តន្ត្រីចិននិង អក្សរសិល្ប៍ចិនជាដើម ដែលជាផលិតផលវប្បធម៌ចិនបាន ពេញនិយមនៅក្រៅប្រទេស មានមិត្តភក្តិបរទេស កាន់តែច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងលើការរៀនភាសាចិន។

លោកXi Jinping បានថ្លែងថាការអប់រំភាសាចិន អន្តរជាតិទទួលការស្វាគមន៍ជាទូ
ទៅ ដែលបានបង្ហាញពីភាពទាក់ទាញ នៃការបើកចំហនិងបរិយាបន្ន តម្លៃនៃការរៀនសូត្រពីគ្នាទៅវិញទៅមក ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះដែលបានប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ឥស្សរជនក្នុងនិងក្រៅប្រទេស៕