លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​

ក្នុង​ចំណោម​ដំណើរ​រឿងរ៉ាង​ដ៏​ចាក់​ស្រេះ​លើ​​​ប្រធានាធិបតី​កូរ៉េខាងត្បូង​ រឿង​​​មួយ​ដែល​អាច​​ពិត​ប្រាកដ គឺ​ថា លោក​​ Yoon នឹង​គ្មាន​វាសនា​​វិល​ទៅកាន់អំណាច​វិញ​នោះទេ... The post លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​ appeared first on Kampuchea Thmey Daily.

លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​

សំណុំរឿងក្តី​តាមនីតិវិធីតុលាការ​​​​​​​​​​ប្រឆាំ​ង​​​​​​​​​ប្រធានាធបតី​កូរ៉េខាងត្បូង លោក​ Yoon Suk Yeol កាន់តែ​​​ស្មុគស្មាញ​ ប៉ុន្តែ​​ក្នុង​ចំណោម​ដំណើរ​រឿងរ៉ាងទាំងឡាយ រឿង​​​មួយ​ដែល​អាច​​ពិត​ប្រាកដ គឺ​ថា លោក​​ Yoon នឹង​គ្មាន​វាសនា​​វិល​ទៅកាន់អំណាច​វិញ​នោះទេ​។ ​

ប្រធានាធិបតី​ Yoon Suk Yeol ពេលអង្គុយស្តាប់សវនាការ​តុលាការ​ធម្មនុញ្ញ​។ Reuters

ប្រធានាធិបតី​ Yoon Suk Yeol ដែលបាន​ច្រាន​ចោល​​​ការស្នើ​​របស់​​​​​សមាជិក​បក្ស​​អំណាច​ប្រជាជន (People Power Party) ​ដែល​​ដឹក​នាំ​ដោយ​លោក Han Dong-hoon ​ដែលស្នើ​ឲ្យលោក​​ចុះ​ចេញ​ពីអំណាចក្រោយ​លោក​ប្រកាស​ច្បាប់​អាជា្ញសឹក​បរាជ័យ​។ ​

លោក Han Dong-hoon ​ដែល​បាន​លាលែង​ពី​​ប្រធាន​បក្ស​​​នេះ​​​២​ថ្ងៃក្រោយ​​​បាន​ជួយរដ្ឋសភា​ដឹកនាំ​​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជាបក្ស​ប្រឆាំង​និង​គ្រប់​គ្រង​ស្ទើរ​តែ​២ភាគ​​​៣​នៃ​​សមាជិក​រដ្ឋសភា​សរុប​ ក្នុងការទម្លាក់​​​លោក​ Yoon ចេញ​ពីអំណាច​នៅថ្ងៃទី​១៤ខែ​​ធ្នូ​ឆ្នាំ​២០២៤។​

មុន​ពេល​ និង ក្រោយ​ការទម្លាក់​ចេញ​ពីអំណាចដោយរដ្ឋសភា​ លោក Yoon នៅ​តែ​រក្សាជំហរ​ប្រយុទ្ធ​ដល់​ទីបញ្ចប់។ ការប្រយុ​ទ្ធ​​របស់​លោក គឺ ​សម្អាង​តែ​លើ​ដំណើរ​ការ​នៃ​​នីតិវិធី​​របស់​​តុលាការ​ធម្មនុញ្ញ​មួយប៉ុណ្ណោះ ដែលលោក​សង្ឃឹមទទួលបានអំណាច​ត្រឡប់​មកវិញ ក្នុងករណីតុលាការ​ធម្មនុញ្ញ​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​របស់រដ្ឋសភា​ក្នុងការ​ទម្លាក់​លោក។​

​រឿង​រ៉ាង​បន្ទាប់​ពីការ​ទម្លាក់​ពីអំណាច គឺ​ច្រើនឡើង​ៗរហូត​មាន​ការ​នាំ​ខ្លួន​ទៅ​ឃុំឃាំង និង​ការ​ចោទ​ប្រកាន់​​ពីបទ​​«បះបោរ» ជាដើម។

កាល​ក្នុងសប្តាហ៍មុន​ តុលាការបានច្រានចោលសំណើសុំពន្យារពេលឃុំខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol។ ព្រះរាជអាជ្ញាបានចោទប្រកាន់ Yoon កាលពីថ្ងៃអាទិត្យ ពីបទ​​ប៉ះបោរ។ ទោះបីជាព្រះរាជអាជ្ញាមិន​បាន​ស៊ើបអង្កេតក៏ដោយ ក៏គ្មានអ្វីធំដុំនឹងផ្លាស់ប្តូរដែរ។ រឿង​ពិត​នោះ​គឺថា Yoon នឹងមិនត្រូវបានគេដោះលែងទេ ហើយគាត់នឹងមិនត្រូវបានបញ្ចូលក្នុងតួនាទីរបស់គាត់ឡើងវិញទេ។

ការកាត់ក្តីឧក្រិដ្ឋកម្មសម្រាប់ការបះបោរគឺជាដំណើរការដាច់ដោយឡែកពីការកាត់ក្តីចោទប្រកាន់របស់តុលាការធម្មនុញ្ញ បន្ទាប់ពី​​តុលាការ​ធម្មនុញ្ញ​ដែល​គេ​រំពឹង​ថា​នឹង​បញ្ចប់​ការ​សាកសួរ​ សេចក្តីសន្និដ្ឋាន និង​ប្រកាសសាលក្រម​នៅក្នុងខែ​​​​មីនាខាងមុខ​។

ប្រសិនបើ ប្រធានាធិបតី Yoon ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញ ហើយតំណែងប្រធានាធិបតីត្រូវបានទំនេរ ​ការ​បោះឆ្នោត​ប្រធានាធិបតី​​​​នឹងត្រូវ​រៀបចំឡើង​​ក្នុងរង្វង់​​៦០ថ្ងៃ​​ បន្ទាប់​ពី​ការប្រកាសសាលក្រម​របស់តុលាការ​ធម្មនុញ្ញ​។​

ចៅក្រមតុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាងត្បូង​ ពេលដំណើរការ​​​​​សវនាការ​​សំណុំរឿងលោក Yoon។ Reuters

​ក្នុងរយៈពេល​៦០ថ្ងៃ​នេះ​ជា​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ ដែលបច្ចុប្បន្ន​មាន​គណបក្ស​ធំ២ គឺ​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ (KDP) មានសមាជិក​សភា​សរុប​១៩២​រូប​​នៃ​សម្ព័ន្ធ​គណបក្ស​ប្រជា​ធិបតេយ្យ និង គណបក្ស​អំណាច​​ប្រជាជន (PPP) ​ដើម្បី​ដាក់​បេក្ខជន រៀបចំ​ដំណើរការ​បោះឆ្នោត ចុះឈ្មោះ​បេក្ខជន និង​ធ្វើ​យុទ្ធនាការ​បោះឆ្នោត។

កាល​ឆ្នាំ ២០១៧ ការចោទប្រកាន់ប្រឆាំង​​​ទម្លាក់​​​​ប្រធានាធិបតី លោកស្រី Park Geun-hye នៅថ្ងៃទី​៩ខែ​ធ្នូ​​ឆ្នាំ​២០១៦​ និង​ត្រូវបានតម្កល់ដោយតុលាការធម្មនុញ្ញកាលពីថ្ងៃទី១០​ខែមីនា ហើយលោកស្រីត្រូវបានដកចេញពីតំណែង។

ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃទី១៥​ខែមីនា នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី លោក Hwang Kyo-ahn បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីទី១៩​របស់ប្រទេសជាថ្ងៃទី៩​ខែឧសភា ហើយបានប្រកាសជាសាធារណៈ។ គណបក្សនយោបាយនីមួយៗបានតែងតាំងបេក្ខជនរៀងៗខ្លួនតាមរយៈបឋម។ ដំណើរការនេះចំណាយពេលតិចជាងមួយខែ។

បេក្ខជនត្រូវបានចុះឈ្មោះនៅថ្ងៃទី ១៥និង១៦ខែមេសា។ ការបោះឆ្នោតដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី៤និង៥​ឧសភា។ ការបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើឡើងនៅថ្ងៃទី៩ខែឧសភា។ លទ្ធផល​បោះឆ្នោត​នាពេល​នោះ​ បង្ហាញថា​ លោក Moon Jae-in ទទួលបាន ៤១,០៨​% នៃសម្លេងឆ្នោត លោក Hong Joon-pyo ទាញបាន ២៤,០៣​% លោក Ahn Cheol-soo ទទួលបាន ២១,៤១% លោក Yoo Seong-min ទទួលបាន ៦,៧៦​% ហើយ លោក Sim Sang-jung ទទួលបាន ៦,១៧%។

លោក Moon Jae-In ត្រូវបានចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី១០ខែឧសភា ដោយគ្មានរយៈពេលផ្លាស់ប្តូរណាមួយឡើយ។

​ក្តីសង្ឃឹម​របស់​​លោក Yoon Suk Yeol សម្រាប់​ការទទួលបាន​អំណាចវិញ​គឺ​នៅ​​កណ្តាប់​ដៃ​​តុលាការ​ធម្មនុញ្ញ​។ លោក មានប្រៀបឈ្នះខ្លះដែរ ដោយសារ​តែ​ចៅក្រម​តុលាការ​ធម្មនុញ្ញ​រហូតដល់​ទៅ​​៥​រូប​ក្នុងចំណោម​៨រូប​ដែលស្ថិតនៅក្នុង​តួនាទី​បច្ចុប្បន្ន មាន​៤​រូប​គឺ​ធ្លាប់​តែង​តាំង​ដោយ​រូបលោក​​​​ និង​១រូប​ស្នើ​តែងតាំង​ដោយ​គណបក្ស​របស់លោក។

ក្នុងករណី​ ដែលតុលាការធម្មនុញ្ញ៦​រូប​មិនបោះឆ្នោត​គាំទ្រ​ការ​បោះឆ្នោតទម្លាក់​របស់សភាទេ នោះលោក​នឹងទទួលបានអំណាច​វិញ។ ប៉ុន្តែ​សមាជិក​បក្ស​ភាគច្រើន​របស់​លោក ក៏ឆ្អែតចិត្ត​​ដែលលោក Yoon មិនលាលែងពីអំណាច​​នៅពេលថ្មីៗ ធ្វើឲ្យរឿងរ៉ាង​កាន់តែ​ស្មុគស្មាញ៕

​អ្នកសែត​ចោមរោម​សួរ​មេធាវី​តំណាង​ លោក Yoon Suk Yeol​ ពេល​ចេញសវនាការ​តុលាការ​ធម្មនុញ្ញ​​កាលថ្ងៃទី​២៣​មករា។ REUTERS

The post លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​ appeared first on Kampuchea Thmey Daily.