លោក Macron នឹងអាចដឹកនាំអឺរ៉ុបដើម្បីចរចាជាមួយនឹងប្រទេសរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន The Telegraph បានរាយការណ៍ថា ប្រធានាធិបតីបារាំង Emmanuel Macron អាចនឹងដឹកនាំការងារក្នុងការចូលរួមជាមួយរុស្ស៊ី ក្នុងនាមអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវ។ កិច្ចប្រជុំដែលអាចធ្វើឡើងនេះគឺស្ថិតនៅក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើយោងតាមប្រភពពី The Telegraph បានរាយការណ៍ដោយដកស្រង់ប្រភពពីវិមាន Elysee Palace បារាំងហើយ មេដឹកនាំ​បារាំង​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​ញញើត​នឹង​ការ​ចរចានោះទេពោលគឺវា ផ្ទុយ​ពី​នាយក​រដ្ឋមន្ត្រី​អង់គ្លេសលោក Keir Starmer ។ ប្រភពបានប្រាប់កាសែតនេះថា លោក Macron ត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការចរចា នៅពេលដែលពេលវេលាត្រឹមត្រូវហើយបន្ថែមថាប៉ុន្តែយ់ាងណាក្តីបច្ចុប្បន្ន ពេលវេលាមិនទាន់មកដល់នៅឡើយទេ។ កាលពីខែមីនា លោក Macron បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្តែនៅពេលដែលទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួនសម្រេចចិត្តថា ពេលវេលាគឺត្រឹមត្រូវជាមុនសិន។ កាលពីនៅដើមខែមីនា លោក Macron និងលោក Starmer បាននិយាយថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំ សម្ព័ន្ធនៃឆន្ទៈ ដែលមា

លោក Macron នឹងអាចដឹកនាំអឺរ៉ុបដើម្បីចរចាជាមួយនឹងប្រទេសរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន The Telegraph បានរាយការណ៍ថា ប្រធានាធិបតីបារាំង Emmanuel Macron អាចនឹងដឹកនាំការងារក្នុងការចូលរួមជាមួយរុស្ស៊ី ក្នុងនាមអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវ។

កិច្ចប្រជុំដែលអាចធ្វើឡើងនេះគឺស្ថិតនៅក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើយោងតាមប្រភពពី The Telegraph បានរាយការណ៍ដោយដកស្រង់ប្រភពពីវិមាន Elysee Palace បារាំងហើយ មេដឹកនាំ​បារាំង​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​ញញើត​នឹង​ការ​ចរចានោះទេពោលគឺវា ផ្ទុយ​ពី​នាយក​រដ្ឋមន្ត្រី​អង់គ្លេសលោក Keir Starmer ។

ប្រភពបានប្រាប់កាសែតនេះថា លោក Macron ត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការចរចា នៅពេលដែលពេលវេលាត្រឹមត្រូវហើយបន្ថែមថាប៉ុន្តែយ់ាងណាក្តីបច្ចុប្បន្ន ពេលវេលាមិនទាន់មកដល់នៅឡើយទេ។

កាលពីខែមីនា លោក Macron បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្តែនៅពេលដែលទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួនសម្រេចចិត្តថា ពេលវេលាគឺត្រឹមត្រូវជាមុនសិន។

កាលពីនៅដើមខែមីនា លោក Macron និងលោក Starmer បាននិយាយថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំ សម្ព័ន្ធនៃឆន្ទៈ ដែលមានបណ្តាប្រទេសអ៊ឺរ៉ុប ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រទីក្រុងគៀវជាមួយនឹងកងទ័ព និងយន្តហោះ ប្រសិនបើខ្លួនបានធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូ៕

ប្រែសម្រួល៖ ស៊ុនលី