លោកប្រធានរដ្ឋចិន Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី

នៅថ្ងៃទី៧ ខែឧសភា ខណៈពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីព្រមនិងចូលរួមពិធីរម្លឹកខួប ៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតនៅទីក្រុងមូស្គូ លោកប្រធានរដ្ឋចិន Xi Jinping បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “រៀនសូត្រពីប្រវត្តិសាស្ត្រ រួមគ្នាត្រួសត្រាយអនាគត” នៅលើកាសែត Rossiyskaya Gazeta ។ គួររម្លឹកថា ឆ្នាំ២០២៥នេះគឺជាខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ព្រមទាំងសង្គ្រាមពិភពលោកប្រឆាំងនឹងពួកហ្វាស៊ីស ហើយក៏ជាខួប ៨០ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិផងដែរ។ នៅក្នុងខណៈពេលជាប្រវត្តិសាស្ត្រនេះ ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងចូលរួម ពិធីរម្លឹកខួប ៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ដើម្បីរួមជាមួយប្រជាជនរុស្ស៊ីចងចាំពីប្រវត្តិសាស្រ្ត និងរម្លឹកវិញ្ញណ្ខន្ធនៃវីរជនពលីជីវិត។ ចិននិងរុស្ស៊ីសុទ្ធតែជាប្រទេសដ៏អស្ចារ្យដែលមានអរិយធម៌ដ៏ត្រចះត្រចង់។ ប្រជាជនចិន និងប្រជាជនរុស្សី សុទ្ធតែជាប្រជាជនដ៏អស្ចារ្យដែលមានឈាមជ័រនៃវីរភាព។ កាលពី ៨០ ឆ្ន

លោកប្រធានរដ្ឋចិន Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី

នៅថ្ងៃទី៧ ខែឧសភា ខណៈពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីព្រមនិងចូលរួមពិធីរម្លឹកខួប ៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតនៅទីក្រុងមូស្គូ លោកប្រធានរដ្ឋចិន Xi Jinping បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “រៀនសូត្រពីប្រវត្តិសាស្ត្រ រួមគ្នាត្រួសត្រាយអនាគត” នៅលើកាសែត Rossiyskaya Gazeta ។

គួររម្លឹកថា ឆ្នាំ២០២៥នេះគឺជាខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ព្រមទាំងសង្គ្រាមពិភពលោកប្រឆាំងនឹងពួកហ្វាស៊ីស ហើយក៏ជាខួប ៨០ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិផងដែរ។

នៅក្នុងខណៈពេលជាប្រវត្តិសាស្ត្រនេះ ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងចូលរួម ពិធីរម្លឹកខួប ៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ដើម្បីរួមជាមួយប្រជាជនរុស្ស៊ីចងចាំពីប្រវត្តិសាស្រ្ត និងរម្លឹកវិញ្ញណ្ខន្ធនៃវីរជនពលីជីវិត។

ចិននិងរុស្ស៊ីសុទ្ធតែជាប្រទេសដ៏អស្ចារ្យដែលមានអរិយធម៌ដ៏ត្រចះត្រចង់។ ប្រជាជនចិន និងប្រជាជនរុស្សី សុទ្ធតែជាប្រជាជនដ៏អស្ចារ្យដែលមានឈាមជ័រនៃវីរភាព។ កាលពី ៨០ ឆ្នាំមុន ពួកយើងបានក្រោកឈរឡើងធ្វើការតស៊ូប្រយុទ្ធ ហើយទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងពួកហ្វាស៊ីស។

មកដល់ថ្ងៃនេះ យើងគួរចាត់នូវរាល់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់យើង ហើយប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាអ្នកចងចាំប្រវត្តិសាស្ត្រ ជាដៃគូដើរតាមផ្លូវអភិវឌ្ឍន៍រួម និងការស្តារឡើងវិញ និងជាអ្នកគាំពារសច្ចយុត្តិធម៌អន្តរជាតិ ក៏ដូចជាធ្វើការរួមគ្នាដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ជោគវាសនារបស់មនុស្សជាតិ៕