លោកត្រាំថា ខ្លួន​សម្រេច​កិច្ច​ព្រមព្រៀង​​​ជាមួយចិន​​ដ៏​ល្អ​ឥតខ្ចោះ​​​

អាមេរិក​និង​​​ចិនសម្រេច​បាន​កិច្ចព្រមព្រៀង​​មួយដែលលោក​ត្រាំ​ថា «អស្ចារ្យ» បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃរវាងមន្ត្រីកំពូល​នៃ​ប្រទេស​ទាំង​ពីរ​នៅទីក្រុងឡុងដ៍... The post លោកត្រាំថា ខ្លួន​សម្រេច​កិច្ច​ព្រមព្រៀង​​​ជាមួយចិន​​ដ៏​ល្អ​ឥតខ្ចោះ​​​ appeared first on Kampuchea Thmey Daily.

លោកត្រាំថា ខ្លួន​សម្រេច​កិច្ច​ព្រមព្រៀង​​​ជាមួយចិន​​ដ៏​ល្អ​ឥតខ្ចោះ​​​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ដែល​បង្ក​សង្គ្រាម​ពន្ធគយ​​​ដ៏​​រំជើប​រំជួល​កាល​ពី​​​ខែ​មុន​ជាមួយ​​ប្រទេសចិន​​ បាននិយាយ​នៅថ្ងៃនេះ ​ថា ​​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក​ជាមួយប្រទេសចិន «រួចរាល់ហើយ» បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃរវាងមន្ត្រីកំពូល​នៃ​ប្រទេស​ទាំង​ពីរ​នៅទីក្រុងឡុងដ៍។

គណៈប្រតិភូ​ជាន់ខ្ពស់​​ចិន​និង​អាមេរិក​​ជួប​ចរចាគ្នា​នៅទីក្រុង​ឡុងដ៍​។ Getty Images

តាម​ខ្លឹមសារ​ដែល​លោក ដូណាល់ ត្រាំ បង្ហោះ​នៅ​ថ្នាលបច្ចេកវិទ្យា​ Truth Social របស់​លោក និង​ត្រូវ​បាន​បង្ហោះ​បន្ត​ដោយ​​ទំព័រ​ហ្វេសប៊ុក​ របស់​​វិមាន​ប្រធានាធិបតី លោក ដូណាល់​ ​ត្រាំ បានសរសេរថា ក្រោមការយល់ព្រមចុងក្រោយពីប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងខ្លួនគាត់ សហរដ្ឋអាមេរិកនឹងទទួលបានលោហៈធាតុកម្រដែលអាមេរិក​ត្រូវការ ខណៈដែលនិស្សិតចិនអាចចូលរៀននៅមហាវិទ្យាល័យអាមេរិក។

​ក្នុងការ​សម្រេច​ប្រឆាំងចិន​ចុងក្រោយ លោក ដូណាល់ ត្រាំ បានសម្រេច​ផ្អាក​​​​ទិដ្ឋាការ​របស់​និស្សិតចិនដែលសិក្សានៅសហរដ្ឋអាមេរិក​។

តាម​ការ​ចុះ​ផ្សាយ​របស់ BBC សហរដ្ឋអាមេរិក និងចិនបាននិយាយថា ពួកគេបានព្រមព្រៀងគ្នាជាគោលការណ៍មួយ នូវក្របខណ្ឌសម្រាប់ការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

កាល​ពី​ខែ​មុន ទីក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​បាន​ព្រមព្រៀង​​បញ្ចប់​អរិភាព​​ជា​បណ្ដោះ​អាសន្ន​លើ​ជម្លោះ​ពាណិជ្ជកម្មនិងការ​ពន្ធ​គយ​​លើគ្នាទៅវិញទៅមក ប៉ុន្តែ​ប្រទេស​នីមួយៗ​បាន​ចោទ​ប្រកាន់​ប្រទេស​ផ្សេង​ទៀត​ពី​បទ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នេះ។

ដោយបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកប្រធានាធិបតីបាននិយាយថា «កិច្ចព្រមព្រៀងរបស់យើងជាមួយប្រទេសចិនត្រូវបានសម្រេច ដោយមានការយល់ព្រមចុងក្រោយជាមួយប្រធានាធិបតីស៊ី​ និងខ្ញុំ»។

ផ្អែកតាមខ្លឹមសារ​ដែលលោក ដូណាល់ ត្រាំបង្ហោះ ប្រទេសចិន​​និង​អាមេរិក​​​ឯកភាព​លើ​ការយក​ពន្ធ​នាំចូល ដោយអាមេរិក​​តំឡើង​៥៥ភាគរយ ខណៈចិន​នឹងតំឡើង​​១០ភាគរយ​៕​

ដោយ រ៉ាន់ រើយ

The post លោកត្រាំថា ខ្លួន​សម្រេច​កិច្ច​ព្រមព្រៀង​​​ជាមួយចិន​​ដ៏​ល្អ​ឥតខ្ចោះ​​​ appeared first on Kampuchea Thmey Daily.