រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
ហានិភ័យផ្ទុះសង្គ្រាមលោកលើកទី៣ចេះតែកើនឡើងបន្តិចម្តងៗ ស្របពេលស្ថានការណ៍នយោបាយនិងសន្តិសុខលើពិភពលោក កាន់តែក្តៅ ហើយឥឡូវនេះ... The post រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ appeared first on Kampuchea Thmey Daily.

ហានិភ័យផ្ទុះសង្គ្រាមលោកលើកទី៣ចេះតែកើនឡើងបន្តិចម្តងៗ ស្របពេលស្ថានការណ៍នយោបាយនិងសន្តិសុខលើពិភពលោក កាន់តែក្តៅ ហើយឥឡូវនេះ រុស្ស៊ីបានបង្ហាញឈ្មោះប្រទេសចំនួន៤ ដែលនឹងត្រូវរងការវាយប្រហារមុនគេពេលសង្គ្រាមធំផ្ទុះឡើង។

តាមការចុះផ្សាយរបស់សារព័ត៌មាន Express កាលពីថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥, នាយកភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី លោក Sergei Naryshkin អះអាងថា ពេលណាផ្ទុះសង្គ្រាម រុស្ស៊ីច្បាស់ជាបាញ់ទៅលើសមាជិកណាតូ ហើយប្រទេសចំនួន៤ដែលនឹងត្រូវភ្លក់គ្រាប់របស់រុស្ស៊ីមុនគេគឺ ប៉ូឡូញ អេស្តូនី ឡេតូនី និងលីទុយអានី។
មិនត្រឹមប៉ុណ្ណឹងលោកថែមទាំងព្រមានកម្ទេចប្រទេសទាំង៤នេះទាំងស្រុងទៀតផង ប្រសិនបើពួកគេនៅតែឈ្លានពានរុស្ស៊ី តាមរយៈការវាយប្រហារដោយប្រើអាវុធទំនើបៗចូលទឹកដីរបស់ខ្លួន ប៉ុន្តែគ្មានអ្វីត្រូវសង្ស័យឡើយ កាលណារុស្ស៊ីបាញ់ប្រទេសទាំងនេះ អង្គការណាតូច្បាស់ជាប្រើមាត្រា៥ ហើយសង្គ្រាមលោកលើកទី៣ ពិតជាផ្ទុះឡើងជាក់ជាមិនខាន។

យ៉ាងណា ស្របពេលជាមួយគ្នានោះ លោក Naryshkin បង្ហាញការសោកស្តាយដែលប្រទេសទាំងនេះ ខំបង្កើនវត្តមានយោធានៅជិតព្រំដែនរុស្ស៊ីនិងបេឡារុស ទាំងមិនគិតអំពីការដុតបញ្ឆេះស្ថានការណ៍និងបង្កវិបត្តិដ៏គ្រោះថ្នាក់នៅក្នុងទ្វីបអឺរ៉ុប។
ការព្រមាននេះធ្វើឲ្យគេនឹកឃើញដល់សម្តីរបស់អនុប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ីលោក Aleksey Zhuravlyov ដែលប្រកាសថា រុស្ស៊ីរឹងដៃរឹងជើងហើយសម្រាប់ការប្រយុទ្ធក្នុងជម្លោះទាំងអស់ ដូច្នេះប្រុសៗត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោកលើកទី៣ ជាមួយបស្ចិមប្រទេសនៅ៣ឆ្នាំខាងមុខ។

លោក Zhuravlyov គូសបញ្ជាក់ថា «អឺរ៉ុបប្រាប់យើងរួចហើយថាឆ្នាំ២០២៨ឬ២០២៩ ពួកគេនិងសម្ព័ន្ធមិត្ត ត្រៀមប្រយុទ្ធជាមួយរុស្ស៊ី ដូច្នេះវាចាំបាច់សម្រាប់យើងដើម្បីការពារមាតុភូមិ នេះមិនមែនជារឿងលេងសើចទេ»។
កាលពីឆ្នាំមុនទៀតសោត បណ្តាប្រទេសលោកខាងលិចនិងអ៊ុយក្រែន បានតាមដានមើលរុស្ស៊ីមិនដាច់កន្ទុយភ្នែកឡើយ បន្ទាប់ពីលោកវ្ល៉ាឌីមៀរ ពូទីន ពង្រីកសមត្ថភាពយោធាពង្រឹងទ័ពសកម្មឡើងដល់ ១.៥លាននាក់ ក្លាយជាកងកម្លាំងសកម្មធំលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព
The post រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ appeared first on Kampuchea Thmey Daily.