យោធាមីយ៉ាន់ម៉ាបាញ់ប្រហារតាមអាកាសសម្លាប់មនុស្ស២៦នាក់
មនុស្ស២៦បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់របបយោធាក្នុងពីរទីតាំងខុសគ្នា កាលពីថ្ងៃពុធនិងថ្ងៃថ្ងៃព្រហស្បតិ៍ទោះបីរបបនេះប្រកាសបទឈប់បាញ់រហូត... The post យោធាមីយ៉ាន់ម៉ាបាញ់ប្រហារតាមអាកាសសម្លាប់មនុស្ស២៦នាក់ appeared first on Kampuchea Thmey Daily.

មនុស្ស២៦នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាក្នុងពីរទីតាំងខុសគ្នា កាលពីថ្ងៃពុធនិងថ្ងៃថ្ងៃព្រហស្បតិ៍ ទោះបីរបបនេះប្រកាសបទឈប់បាញ់រហូតដល់ថ្ងៃទី២២ខែមេសាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី១០ខែមេសានេះ។

កាលពីយប់ថ្ងៃពុធ យ៉ាងហោចណាស់ជនស៊ីវិល២០នាក់ត្រូវបានសម្លាប់ និងប្រហែល៥០នាក់ផ្សេងទៀតរួមទាំងកុមារបានរងរបួសនៅក្នុងការវាយឆ្មក់តាមអាកាសចំនួនបីលើករបស់របបយោធានៅក្នុងភូមិ Namkham ក្នុងតំបន់ Wuntho ទីក្រុង Sagaing ដោយចំនួនអ្នកស្លាប់អាចកើនលើសពី ២០នាក់នេះទៀត។
ចំណែកការវាយប្រហារមួយទៀតបានសម្លាប់សមាជិកគ្រួសារចំនួនប្រាំមួយនាក់ និងម្នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងការវាយប្រហារតាមអាកាសរបស់របបយោធាលើភូមិ Saizang ក្នុងក្រុង Tedim ភាគខាងត្បូងរដ្ឋ Chin នៅម៉ោងប្រហែល ១២ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អគារចំនួន ៤ រួមមានផ្ទះ និងបណ្ណាល័យសាលាបានរងការខូចខាត ដែលបង្ខំឲ្យអ្នកស្រុកភៀសខ្លួនចូលព្រៃ។

គិតត្រឹមថ្ងៃអង្គារ ជនស៊ីវិលសរុបចំនួន ៧២ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់របបយោធាចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី ២៨ ខែមីនាដែលបានសម្លាប់មនុស្សលើសពី៤ពាន់នាក់ ខណៈរាប់សិបនាក់នៅតែបានបាត់ខ្លួន។
ក្រៅពីបន្តការវាយប្រហារដែលបំពានបទឈប់បាញ់ របបយោធាមីយ៉ាន់ម៉ាបានប្រកាសររក្សាការបោះឆ្នោតដែលបានគ្រោងទុកនៅខែធ្នូនិងខែមករាដដែលផងដែរ ខណៈក្រុមប្រឆាំងរិះគន់ការបោះឆ្នោតនេះថាជាការបោកប្រាស់ដើម្បីតែរក្សាអំណាចគ្រប់គ្រងរបស់របបយោធាប៉ុណ្ណោះ។ ទោះយ៉ាងការបំផ្លិចបំផ្លាញក្រោយរងគ្រោះរញ្ជួយដី និងការប្រយុទ្ធដែលនៅតែបន្តកើតមាន ទំនងជាប៉ះពាល់ទៅដល់ការបោះឆ្នោតនេះ៕


អត្ថបទ៖ ប៊ុន សុភាព
The post យោធាមីយ៉ាន់ម៉ាបាញ់ប្រហារតាមអាកាសសម្លាប់មនុស្ស២៦នាក់ appeared first on Kampuchea Thmey Daily.