មិនទាន់ធ្វើចិត្តបានរឿងសាន់ឆាយ DJ Koo ឥលូវនេះប្រែជាស្រកគីឡូស្រឺតៗ និងយំរាល់ថ្ងៃ

បន្ទាប់ពីដាក់ផេះរបស់ Barbie Hsu ឬសាន់ឆាយ ឲ្យសម្រាកដោយសន្តិភាព Koo Jun Yup ឬ DJ Koo មិន... The post មិនទាន់ធ្វើចិត្តបានរឿងសាន់ឆាយ DJ Koo ឥលូវនេះប្រែជាស្រកគីឡូស្រឺតៗ និងយំរាល់ថ្ងៃ appeared first on Kampuchea Thmey Daily.

មិនទាន់ធ្វើចិត្តបានរឿងសាន់ឆាយ DJ Koo ឥលូវនេះប្រែជាស្រកគីឡូស្រឺតៗ និងយំរាល់ថ្ងៃ

កាលពីថ្ងៃទី ៤ ខែមេសា ការិយាល័យ​ផ្សាយ​ជា​ភាសា​ចិន រួមទាំង Sohu.com បានរាយការណ៍ថា បន្ទាប់ពីដាក់ផេះរបស់ Barbie Hsu ឬសាន់ឆាយ ឲ្យសម្រាកដោយសន្តិភាព Koo Jun Yup ឬ DJ Koo មិនបានបង្ហាញខ្លួនជាសាធារណៈទៀតទេ។ គាត់ត្រូវបានគេនិយាយថា ប្រែជាស្រកប្រហែល ១២ គីឡូក្រាម ហើយអង្គុយយំជារៀងរាល់ថ្ងៃ។

របាយការណ៍បានបន្ដថា ដើម្បីជួយសម្រាលទុក្ខសោករបស់ Koo Jun Yup ប្អូនស្រីរបស់សាន់ឆាយគឺ Dee Hsu និងក្រុមគ្រួសាររបស់នាង បានអញ្ជើញគាត់មកទទួលទានអាហារពេលល្ងាចជារៀងរាល់សប្តាហ៍។ នៅតៃវ៉ាន់ គាត់មានមិត្តតែម្នាក់គត់នៅក្បែរគាត់។ បើគ្មានគ្រួសាររបស់គាត់នៅក្បែរនោះទេ គាត់ស៊ូទ្រាំនឹងទុក្ខសោកដ៏ធំធេងតែម្នាក់ឯង។

បច្ចុប្បន្ន Koo Jun Yup បាន​ផ្អាក​រាល់​សកម្មភាព​ ហើយ​កំពុង​លះបង់​ខ្លួន​ក្នុង​ការ​បង្កើត​រូបសំណាក​ដើម្បី​គោរព​ដល់​ភរិយា​របស់​ខ្លួន ខណៈពេលដែលរូបសំណាកមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

Koo Jun Yup និង Barbie Hsu បានណាត់ជួបគ្នាដំបូងប្រហែលមួយឆ្នាំក្នុងឆ្នាំ ១៩៩៨ ក្រោយមកពួកគេក៏ចែកផ្លូវគ្នាទៅ។ បន្ទាបមក Barbie បានរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei និងមានកូនប្រុសស្រីជាមួយគាត់ ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ ២០២១។ ពេលឮដំណឹងលែងលះនេះ Koo Jun Yup បានទាក់ទងនាងម្តងទៀត ហើយអ្នកទាំងពីរបានជួបគ្នាវិញ និងរៀបការនៅឆ្នាំ ២០២២។

យាងណាមិញ ជារឿងគួរឲ្យសោកស្ដាយ Barbie Hsu បានទទួលមរណភាពដោយសារជំងឺរលាកសួតស្រួចស្រាវក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី ២ ខែកុម្ភៈ ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយនិងភ្ញាកផ្អើលយ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Dong Wook ប្រឈម​ការ​រិះគន់​ ​ពាក់ព័ន្ធ​នយោបាយ​ លោក Yoon Suk Yeol

The post មិនទាន់ធ្វើចិត្តបានរឿងសាន់ឆាយ DJ Koo ឥលូវនេះប្រែជាស្រកគីឡូស្រឺតៗ និងយំរាល់ថ្ងៃ appeared first on Kampuchea Thmey Daily.