តុលាការធម្មនុញ្ញកូរ៉េស្តារអំណាចឲ្យលោក Han Duck-soo វិញ មុនប្រកាសសាលក្រម Yoon
តុលាការធម្មនុញ្ញកូរ៉េច្រានចោលការទម្លាក់អំណាច លោក Han Duck-soo ដោយចៅក្រមនៃតុលាការធម្មនុញ៨រូប ក្នុងនោះ ចៅក្រម៥រូបបើឆ្នោតឲ្យបន្តតូនាទី ១រូបបោះឆ្នោតប្រឆាំង និង ២រូបអនុប្បវាទ... The post តុលាការធម្មនុញ្ញកូរ៉េស្តារអំណាចឲ្យលោក Han Duck-soo វិញ មុនប្រកាសសាលក្រម Yoon appeared first on Kampuchea Thmey Daily.

តុលាការធម្មនុញ្ញនៅថ្ងៃទី២៤ខែមីនានេះ បានចេញសាលក្រមច្រានចោលការចោទប្រកាន់របស់រដ្ឋសភាទម្លាក់អំណាចរបស់នាយករដ្ឋមន្ត្រី Han Duck-soo កាលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤ ដោយចៅក្រមនៃតុលាការធម្មនុញ៨រូប ក្នុងនោះ ចៅក្រម៥រូបបើឆ្នោតឲ្យបន្តតូនាទី ១រូបបោះឆ្នោតប្រឆាំង និង ២រូបអនុប្បវាទ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា៖«តុលាការធម្មនុញ្ញកូរ៉េបានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងនាយករដ្ឋមន្រ្តី Han ហើយបានបញ្ជាឲ្យអំណាចរបស់គាត់ឡើងវិញ» ដោយកត់សម្គាល់ថា៖«ស្ថានភាពនយោបាយដែលមានភាពចលាចលចាប់តាំងពីនាយករដ្ឋមន្ត្រីហានត្រូវបានចោទប្រកាន់កាលពីពីរខែមុនបានឈានដល់ចំណុចរបត់មួយ»។
Bloomberg ក៏បានរាយការណ៍ផងដែរថា ៖«តុលាការធម្មនុញ្ញបានលុបចោលការចោទប្រកាន់ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Han ហើយបានបញ្ចូលគាត់ជាប្រធានាធិបតីស្តីទី” ដោយបន្ថែមថា៖«សេចក្តីសម្រេចនេះបានទាក់ទាញការយកចិត្តទុកដាក់ដូចដែលវាបានកើតឡើងមុនពេលការសម្រេចចិត្តទាក់ទងនឹងការចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol»។
វាត្រូវបានគេលើកឡើងថា ៖«សេចក្តីសម្រេចទាក់ទងនឹងនាយករដ្ឋមន្ត្រី Han គឺជាករណីដំបូងដែលតុលាការធម្មនុញ្ញបានធ្វើសេចក្តីសម្រេចទាក់ទងនឹងច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon” ហើយថា “អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីមើលថាតើតុលាការធម្មនុញ្ញនឹងទទួលយកឬក៏ច្រានចោលការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតី Yoon”។
កាសែត Washington Post (WP) បានរាយការណ៍ថា៖«តុលាការធម្មនុញ្ញបានដាក់នាយករដ្ឋមន្ត្រី Han ឡើងវិញ ចំពេលមានចលាចលនយោបាយធ្ងន់ធ្ងរ» ដោយបន្ថែមថា៖«ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងមុនពេលរដ្ឋសភាបានបោះឆ្នោតលើសំណើចោទប្រកាន់លើប្រធានាធិបតីស្តីទី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Choi Sang-mok»។
កន្លងមក រដ្ឋសភាបានអនុម័តលើការចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រី Han ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ២៧ខែធ្នូឆ្នាំមុន។ ការប្រកាសសាលក្រមនាពេលនេះ គឺនៅមុនការប្រកាសសាលាក្រមលើការចោទប្រកាន់ទម្លាក់អំណាច លើក ប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា តុលាការធម្មនុញ្ញនឹងចេញនៅសប្តាហ៍នេះ បន្ទាប់ពីការបញ្ចប់សេចក្តីសន្និដ្ឋានកាលពីថ្ងៃទី២៥ខែកុម្ភៈដែលមានរយៈពេលជិត១ខែទៅហើយ៕
ដោយ រ៉ាន់ រើយ
The post តុលាការធម្មនុញ្ញកូរ៉េស្តារអំណាចឲ្យលោក Han Duck-soo វិញ មុនប្រកាសសាលក្រម Yoon appeared first on Kampuchea Thmey Daily.