យុវជនម្នាក់មកពីទីរួមស្រុកសំបូរទទួលបានជ័យលាភីលេខ១ ក្នុងទិវាប្រាក់រៀលឆ្នាំ២០២៥
យុវជនម្នាក់ មកពីទីរួមស្រុកសំបូរ ទទួលបានជ័យលាភីលេខ១ ដោយទទួលបានប្រាក់រង្វង់ ចំនួន ២លានរៀន អមដោយប័ណ្ណសរសើរ ក្នុងចំណោយ បេក្ខជនជាច្រើននាក់ The post យុវជនម្នាក់មកពីទីរួមស្រុកសំបូរទទួលបានជ័យលាភីលេខ១ ក្នុងទិវាប្រាក់រៀលឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

យុវជនម្នាក់ មកពីទីរួមស្រុកសំបូរ ទទួលបានជ័យលាភីលេខ១ ដោយទទួលបានប្រាក់រង្វង់ ចំនួន ២លានរៀន អមដោយប័ណ្ណសរសើរ ក្នុងចំណោយ បេក្ខជនជាច្រើននាក់ ដែលបានដាក់ពាក្យចូលរួមប្រកួតផលិតវិឌីអូ ក្រោមប្រធានបទ ប្រាក់១ម៉ឺនរៀលអាចទិញអ្វីបានខ្លះនៅខេត្តក្រចេះ។

ការប្រកួតផលិតវិឌីអូ ក្រោមប្រធានបទ ១ម៉ឺនរៀល ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរខួបលើកទី៤៥ ទិវាប្រាក់រៀល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីរួមខេត្តក្រចេះ។

យុវជនរូបនោះមានឈ្មោះ យ៉ែម ស៊ីម៉ា រស់នៅទីរួមស្រុកសំបូរ ខេត្តក្រចេះ បានសម្ដែងភាព សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមកម្មវិធីមួយនេះ និងបានរៀបរាប់ប្រាប់ថា ការថតវិឌីអូ គឺជាចំណងចំណូលចិត្ត ជាការស្រឡាញ់ចូលចិត្តរបស់ខ្លួនផ្ទាល់ ហើយឆ្លៀតឱកាសដែរ ធនាគារជាតិនៃកម្ពុជា ចុះមកខេត្តក្រចេះ អារម្មណ៍មួយបានប្រាប់ប្អូនថា ធ្វើយ៉ាងម៉េចកុំឱ្យឱកាសនេះរំលងឱ្យសោះ ទោះបីជាលទ្ធផលចេញមកបែបណាក៏ទទួលយក ដែរ។

យុវជនរូបនេះ បានរៀបរាប់បន្តថា តាមរយៈការបង្កើតមាតិកា តើប្រាក់១ម៉ឺនរៀលអាចទិញអ្វី បានខ្លះនៅខេត្តក្រចេះ? គឺជាផ្នែកមួយជំរុញឱ្យប្រជាជនខ្មែរយើងគាត់ចាប់ផ្ដើមចាយប្រាក់ រៀលឡើងវិញ កាលណាយើងរួមគ្នាចាយប្រាក់រៀលឡើងវិញ គឺអាចជួយគាំទ្រសេដ្ឋកិច្ចជាតិ បានច្រើនជាងនេះតាមដែលអាចធ្វើទៅបាន។

លោក យ៉ែម ស៊ីម៉ា ក៏បានលើកទឹកចិត្តឱ្យពុកម៉ែបងប្អូនទាំងអស់គ្នាងាក់មកគាំទ្រប្រាក់រៀល ខ្មែរយើងឡើងវិញ ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ និងដើម្បីភាពងាយស្រួលក្នុងប្រទេសយើង ផងដែរ ហើយមួយទៀត ការចាយប្រាក់រៀល គឺពិតជាសំខាន់នៅក្នុងការជួយលើកស្ទួយ សេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកស្ទួយអត្តសញ្ញាណជាតិរបស់យើងផងដែរ។

កម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នេះដែរ គឺរៀបចំឡើងក្រោមអធិបតីភាព លោក យឹម លាត ទេសាភិបាលរងធនាគាជាតិនៃកម្ពុជា និងវត្តមានការចូលរួមពី លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់៕
អត្ថបទ ៖ ប្រុញ វិធិន






The post យុវជនម្នាក់មកពីទីរួមស្រុកសំបូរទទួលបានជ័យលាភីលេខ១ ក្នុងទិវាប្រាក់រៀលឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.