ម៉ិកស៊ិក កំពុងចរចាជាមួយអាមេរិក ដើម្បីបញ្ចៀសការយកពន្ធលើដែកថែប និងអាលុយមីញ៉ូម
ម៉ិកស៊ិក៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Marcelo Ebrard បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធ ២៥ភាគរយលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃពុធ។ លោក Ebrard បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅវិមានជាតិរបស់ប្រទេសម៉ិកស៊ិកថា “យើងត្រូវឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដែកថែប និងអាលុយមីញ៉ូម” ។ លោកបានប្រកែកថា ម៉ិកស៊ិកបាននាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកច្រើនជាងការនាំចេញ ដែលធ្វើឲ្យពន្ធដែលបានស្នើឡើងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីដាក់ពន្ធ ២៥ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ដោយលើកឡើងពីឱនភាពពាណិជ្ជកម្មក្នុងវិស័យនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីម៉ិកស៊ិក បានរុញច្រានមកវិញ ដោយលើកហេតុផលថា សហរដ្ឋអាមេរិក បានកត់ត្រាអតិរេកចំនួន ៦.៩ ពាន់លានដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មដែក និងអាលុយមីញ៉ូមជាមួយម៉ិកស៊ិកក្នុងឆ្នាំ២០២៤។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និង

ម៉ិកស៊ិក៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Marcelo Ebrard បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធ ២៥ភាគរយលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃពុធ។
លោក Ebrard បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅវិមានជាតិរបស់ប្រទេសម៉ិកស៊ិកថា “យើងត្រូវឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដែកថែប និងអាលុយមីញ៉ូម” ។
លោកបានប្រកែកថា ម៉ិកស៊ិកបាននាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកច្រើនជាងការនាំចេញ ដែលធ្វើឲ្យពន្ធដែលបានស្នើឡើងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីដាក់ពន្ធ ២៥ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ដោយលើកឡើងពីឱនភាពពាណិជ្ជកម្មក្នុងវិស័យនេះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីម៉ិកស៊ិក បានរុញច្រានមកវិញ ដោយលើកហេតុផលថា សហរដ្ឋអាមេរិក បានកត់ត្រាអតិរេកចំនួន ៦.៩ ពាន់លានដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មដែក និងអាលុយមីញ៉ូមជាមួយម៉ិកស៊ិកក្នុងឆ្នាំ២០២៤។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និងលោក ត្រាំ បានយល់ព្រមពន្យារពេលជាបណ្តោះអាសន្ននូវពន្ធទូលំទូលាយលើផលិតផលម៉ិកស៊ិករហូតដល់ថ្ងៃទី០២ ខែមេសា។ ប្រធានាធិបតីអាមេរិក បានភ្ជាប់ពន្ធដែលមានសក្តានុពលទៅនឹងការព្រួយបារម្ភលើការធ្វើចំណាកស្រុកមិនទៀងទាត់ និងការជួញដូរសារធាតុ fentanyl ។
លោល Ebrard បានកត់សម្គាល់ថាការព្យួរពន្ធអនុវត្តចំពោះការនាំចេញម៉ិកស៊ិក ដែលគោរពតាមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលគ្របដណ្តប់ជាងពាក់កណ្តាលនៃពាណិជ្ជកម្មទ្វេភាគី៕
ប្រែសម្រួល ឈូក បូរ៉ា