លិច​នាវា​មុជ​ទឹកមួយ​គ្រឿង​នៅ​សមុទ្រ​ក្រហម ស្លាប់ជនជាតិ​រុស្ស៊ី​៦​នាក់

នាវាមុជទឹកទេសចរណ៍មួយគ្រឿង ដែលដឹកអ្នកដំណើររាប់សិបនាក់ បានលិចនៅក្នុងសមុទ្រក្រហម នៃឆ្នេរសមុទ្រ... The post លិច​នាវា​មុជ​ទឹកមួយ​គ្រឿង​នៅ​សមុទ្រ​ក្រហម ស្លាប់ជនជាតិ​រុស្ស៊ី​៦​នាក់ appeared first on Kampuchea Thmey Daily.

លិច​នាវា​មុជ​ទឹកមួយ​គ្រឿង​នៅ​សមុទ្រ​ក្រហម ស្លាប់ជនជាតិ​រុស្ស៊ី​៦​នាក់

នាវាមុជទឹកទេសចរណ៍មួយគ្រឿង ដែលដឹកអ្នកដំណើររាប់សិបនាក់ បានលិចនៅក្នុងសមុទ្រក្រហម នៃឆ្នេរសមុទ្រប្រទេសអេហ្ស៊ីប ដែលបណ្តាល​ឲ្យ​ជនជាតិរុស្ស៊ីចំនួន​៦​នាក់បានស្លាប់។ អាជ្ញាធរអេហ្ស៊ីបបានបញ្ជាក់ថា អ្នកទេសចរ ៣៩នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយជោគជ័យ​ចេញពីនាវា មុនពេលវា​​​ត្រូវ​បាន​លិច​ទាំង​ស្រុង។

នាវា​មុជទឹក Sindbad កាល​ពី​ឆ្នាំ​២០២២/ រូប​តំណាង (រូបថត៖ Reuters)

ហេតុការណ៍​នេះ កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​មីនា​ នៅ​រមណីយដ្ឋានសមុទ្រក្រហមអេហ្ស៊ីប Hurghada។ ការិយាល័យអភិបាលក្នុងតំបន់ បាន​ឲ្យ​ដឹង​ថា គ្មានអ្នកដំណើរ ឬនាវិក​ណា​ម្នាក់​បាត់ខ្លួននោះ​ទេ។

នាវាមុជទឹកដែលមានឈ្មោះថា «Sindbad» បាន​ផ្ទុក​មនុស្ស ៥០​នាក់ ដោយ​នោះមានអ្នកទេសចរ ៤៥​នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាមកពីប្រទេសរុស្ស៊ី ឥណ្ឌា ន័រវេស និងស៊ុយអែត និងសមាជិកនាវិកអេហ្ស៊ីប​​ចំនួន​៥​នាក់។

ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Hurghada បាននិយាយថា៖ «ភាគច្រើននៃអ្នកនៅលើ​នាវា​ត្រូវបានជួយសង្គ្រោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង​សណ្ឋាគារ​របស់ពួកគេនៅ​ទីក្រុង Hurghada»។

បច្ចុប្បន្ន មូលហេតុ​នៃ​ការ​លិច​​​នៅ​មិន​ទាន់​​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​​ការ​​ស៊ើប​អង្កេត​លម្អិត​​ពី​អាជ្ញាធរ​អេហ្ស៊ីប។​

នាវា Sindbad ត្រូវបានបំពាក់ដោយរន្ធធំៗ ដើម្បី​ឲ្យ​អ្នកដំណើរបានឃើញផ្កាថ្ម និងជីវិតសត្វសមុទ្រដ៏អស្ចារ្យរបស់សមុទ្រក្រហម ហើយអាចចុះដល់ជម្រៅ ២៥​ម៉ែត្រ​នៅ​ក្រោម​ទឹក។

សមុទ្រក្រហម គឺជាមជ្ឈមណ្ឌល​ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសអេហ្ស៊ីប ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ច ដែលក្នុងនោះអ្នកទេសចររុស្ស៊ី​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​មួយ។ អេហ្ស៊ីបក៏ទាក់ទាញអ្នកទេសចរជាមួយនឹងប្រាសាទពីរ៉ាមីតដ៏អស្ចារ្យនៃ Giza និងការជិះទូកកម្សាន្តនៅលើទន្លេ​នីល ក្នុងទីក្រុង Luxor និង Aswan ផង​ដែរ៕

ដោយ៖ ឈាង

The post លិច​នាវា​មុជ​ទឹកមួយ​គ្រឿង​នៅ​សមុទ្រ​ក្រហម ស្លាប់ជនជាតិ​រុស្ស៊ី​៦​នាក់ appeared first on Kampuchea Thmey Daily.