ពីកម្មវិធីព្រឹកមិញនេះ TikTok ​ប្រកាស​បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន

ក្រុមហ៊ុន TikTok បាន​បើកឱ្យអ្នកបង្កើតមាតិកាផ្សព្វផ្សាយល្អ..... The post ពីកម្មវិធីព្រឹកមិញនេះ TikTok ​ប្រកាស​បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន appeared first on Kampuchea Thmey Daily.

ពីកម្មវិធីព្រឹកមិញនេះ TikTok ​ប្រកាស​បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន

ក្រុមហ៊ុន TikTok បាន​បើកឱ្យអ្នកបង្កើតមាតិកាផ្សព្វផ្សាយល្អ និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា អាចរកចំណូលបាន​នៅក្នុង​ប្រទេស​កម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញនិងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នៅព្រឹកមិញនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូលផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់អ្នកបង្កើតមាតិការនៅកម្ពូជា ចូលរួមប្រើប្រាស់បណ្ដាញសង្គម TikTok ដើម្បីជាប្រយោជន៍ដល់អាជីពរបស់ខ្លួន ក៏ដូចជាយល់ដឹងឱ្យបានកាន់តែច្រើនអំពីកាចូលរួមពីការទាញយកចំណូលបានកាន់តែច្រើននៅ កម្ពុជា។

នៅព្រឹកមិញនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយក្រុមហ៊ុន Tik Tok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok ក្នុងគោលបំណងចែករំលែកព័ត៌មានឧត្តមានុវត្តន៍ នៃការការពាសុវត្តិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្ដាញសង្គម Tik Tok ប្រកបដោយសុវត្តិភាព ដល់ក្រសួងស្ថាប័នអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា។

កាលពីពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជាបានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាស​ក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះផងដែរ។

បើតាមការ​គូស​បញ្ជាក់ពី​ពី​​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាពេលខាងមុខក្រសួងនឹងបន្តខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញ​សង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបាន៕

The post ពីកម្មវិធីព្រឹកមិញនេះ TikTok ​ប្រកាស​បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន appeared first on Kampuchea Thmey Daily.