ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត

ម្ចាស់មកុដ Miss Intercontinental Ca mbodia 2024 និងអតីតបេក្ខភាព Miss Grand Cambodia កញ្ញា The post ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត appeared first on Kampuchea Thmey Daily.

ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត

ម្ចាស់មកុដ Miss Intercontinental Cambodia 2024 និងអតីតបេក្ខភាព Miss Grand Cambodia កញ្ញា ផន ស្រីពី បានលេចវត្តមានចូលប្រកួតជាថ្មី នៅក្នុងវិស័យបវរកញ្ញា Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត។

ផន ស្រីពី

ដំណឹងនៃការបង្ហាញវត្តមានពីសំណាក់កញ្ញាផន ស្រីពី បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដែ លនាងមិនបោះបង់ឆន្ទ:ស្រលាញ់លើវិស័យបវរកញ្ញាដើម្បីសម្រេចនូវក្តីស្រម៉ៃរបស់ខ្លួន។ កញ្ញា ផន ស្រីពី កន្លងមកក៏ត្រូវជ្រើសរើសឱ្យក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធី Miss Intercontinental 2024 នៅប្រទេសអេហ្ស៊ីបផងដែរ។

ការលេចវត្តមានរបស់ ផន ស្រពី ក្នុងការចូលរួមប្រកួ តនេះស្របពេលដែលកម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia 2025 ទើបប្រកាសបើកដំណើរការប្រកួតរបស់ខ្លួន កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ជាផ្លូវការនិងត្រៀមរៀបចំកម្មវិធីបំពាក់ឈៀង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ។

ទស្សនិកជនចាប់អារម្មណ៍ថាក្នុងចំណោមបេក្ខភាពផ្លូវការទាំង២៥រូបនេះក៏ឃើញមានវត្តមានក ញ្ញា ផន ស្រីពី យ៉ាងលេចធ្លោផងដែរបានក្លាយជាបេក្ខភាពប្រ កួតក្នុងកម្មវិធី Miss Cosmo Cambodia 2025 ។ បវរកញ្ញារូបនេះមានសមត្ថភាពអាចនិយាយបាន ៣ ភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ អង់គ្លេស និង ថៃ។

កញ្ញា ផន ស្រីពីត្រូវបានគេដឹងថានាងមានទេពកោ សល្យនិងសមត្ថភាពមិនធម្មតាទេខណ:ថ្មីៗកន្លងទៅបវរកញ្ញារូបនេះបានបង្ហាញខ្លួនលើឆាកអន្តរជាតិក្នុងការតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss Intercontinental 2024 នៅប្រទេសអេហ្ស៊ីបនិងបានឈានជើងចូល Top ២២ ៕ អត្ថបទ៖ ចាន់រ៉ា

The post ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត appeared first on Kampuchea Thmey Daily.