មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

មេទ័ពអ៊ុយក្រែនលោក Oleksandr Syrsky បានអះអាងពីការបាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីមួយគ្រឿងដែលមានតម្លៃ១០០លានដុល្លារអាមេរិក... The post មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ  appeared first on Kampuchea Thmey Daily.

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

មេទ័ពអ៊ុយក្រែនលោក Oleksandr Syrsky បានអះអាងពីការបាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីមួយគ្រឿងដែលមានតម្លៃ១០០លានដុល្លារអាមេរិក។

មេទ័ពអ៊ុយក្រែនលោក Oleksandr Syrsky (រូបថត៖ LB)

លោកអះអាងបែបនេះនៅក្នុងបទសម្ភាសជាមួយកាសែតក្នុងស្រុកកាលពីថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលម្អិតឡើយ គ្រាន់តែថា យន្តហោះរុស្ស៊ី Tu-22M3 ត្រូវខ្ទេច ដោយសារតែយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន វាយប្រហារពេលវាចតនៅព្រលានក្នុងទឹកដីសត្រូវកាលពីប៉ុន្មានថ្ងៃមុន។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ភាគីរុស្ស៊ី ​មិនទាន់និយាយអ្វីឡើយ ប៉ុន្តែកាលពីដើមខែនេះ មន្ត្រីនៅទីក្រុងមូស្គី រាយការណ៍ថា យន្តហោះ Tu-22M3 បានធ្លាក់ដោយសារបញ្ហាបច្ចេកទេសក្នុងខេត្ត Irkutsk នៃតំបន់ស៊ីប៊េរី បណ្តាលឲ្យស្លាប់អាកាសយានិកម្នាក់។

សូមជម្រាបថា សហភាពសូវៀត បានបង្កើតកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ខណៈស៊េរី Tu-22M3 បានហោះហើរជាលើកដំបូងនៅឆ្នាំ១៩៧៧ ហើយក៏ដាក់ឲ្យធ្វើប្រតិបត្តិការនៅ៦ឆ្នាំក្រោយមក ដោយផ្តោតជាចម្បងលើបេសកកម្មល្បាត និងត្រៀមខ្លួនដើម្បីវាយប្រហារលើនាវាផ្ទុកយន្តហោះអាមេរិក។

យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 (រូបថត៖ Reuters)

Tu-22M3 អាចដាក់អាកាសយានិកបាន៤នាក់ ជាមួយល្បឿនអតិបរមាជិត ២ ០០០គីឡូម៉ែត្រក្នុងមួយម៉ោង និងរង្វង់ប្រយុទ្ធ ២ ៥០០គីឡូម៉ែត្រ។

យន្តហោះនេះអាចបំពាក់ជាមួយមីស៊ីលប្រឆាំងនាវាទំនើប Kh-22/Kh-32 ចំនួន៦គ្រាប់ដែលមានរយៈចម្ងាយ៦០០គីឡូម៉ែត្រ និងមីស៊ីលផ្លោង Kh-15 ពី៦ទៅ១០គ្រាប់ឬ មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ៤គ្រាប់។

ក្រៅពីមីស៊ីល, យន្តហោះ Tu-22M3 ក៏អាចផ្ទុកផងដែរនូវគ្រាប់បែក FAB-250 ចំនួន៦៩គ្រាប់, គ្រាប់បែក FAB-500 ចំនួន១៨គ្រាប់, គ្រាប់បែក FAB-1500 ចំនួន៨គ្រាប់ឬគ្រាប់មីនប្រភេទផ្សេងៗ អាស្រ័យលើបេសកកម្ម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង តម្លៃ៤០លានដុល្លាររបស់រុស្ស៊ី ធ្លាក់នៅ ស៊ីបេរី

The post មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ  appeared first on Kampuchea Thmey Daily.