ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​

ការជំរុញ​របស់​លោក លី ធ្វើឡើង​ខណៈដែល​សេដ្ឋវិទូព្រួយបារម្ភពី​សេដ្ឋកិច្ចពិភព​លោក និងភាពមិនប្រាកដប្រជាផ្សេងៗ ជុំវិញ​គោលនយោបាយ​របស់​ ត្រាំ។ The post ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​ appeared first on Kampuchea Thmey Daily.

ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​

នាយករដ្ឋមន្រ្តីចិន​ លោក លី ឈាំង​ ​នៅថ្ងៃអាទិត្យ​នេះ​ បាន​ជំរុញ​ឱ្យ​ប្រទេស​ផ្សេងៗ​បន្ថែម​ការ​បើក​ទីផ្សាររបស់​ខ្លួន​ ចំពេល​ដែល​ពិភពលោក​ត្រៀមខ្លួន​សម្រាប់​ពន្ធឆ្លើយតប​ឱ្យស្មើភាព​គ្នារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ Bloomberg។

លោក លី បាន​ថ្លែង​បែប​នេះ​នៅពេល​ជួប​ជា​មួយមេ​ដឹកនាំធុរកិច្ចពិភពលោក​​ ដូចជា​លោក Tim Cook របស់​ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅទីក្រុង​ប៉េកាំង ដោយ​បន្ថែម​ថា​ ​​ចិន​កំពុង​ត្រៀមខ្លួន​សម្រាប់​ «បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ភ្លាម​ៗលើសការរំពឹង​ទុក»​ ខណៈថា​ បណ្តាប្រទេសនានាគួរតែបើកទីផ្សារ ដើម្បី​ប្រឈមមុខនឹងការបែកបាក់ផ្នែកសេដ្ឋកិច្ចដែលកំពុង​តែ​កើនឡើង។

នាយករដ្ឋមន្រ្តីដដែល​ បាននិយាយយ៉ាងដូច្នេះ​ថា៖ «អស្ថិរភាព និងភាពមិនប្រាកដប្រជាកំពុងកើនឡើង។ នៅពេលនេះ ខ្ញុំគិតថា វាកាន់តែមានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗរបស់យើងក្នុងការបើកទីផ្សារកាន់តែច្រើន ហើយសម្រាប់អាជីវកម្មរបស់យើងទាំងអស់ ក្នុងការបន្ថែម​ការ​ចែករំលែកធនធាន​»។

ការជំរុញ​របស់​លោក លី ធ្វើឡើង​ខណៈដែល​សេដ្ឋវិទូព្រួយបារម្ភពី​សេដ្ឋកិច្ចពិភព​លោក និងភាពមិនប្រាកដប្រជាផ្សេងៗ ជុំវិញ​គោលនយោបាយ​របស់​ ត្រាំ។ លោក​បាន​គំរាម​គំហែង​ប្រទេសជុំវិញ​ពិភព​លោក ពីពន្ធឆ្លើយតប​ឱ្យស្មើគ្នា​ (Reciprocal Tariff) ដែល​កំណត់​ចូល​ជា​ធរមាន​នៅដើម​ខែ​ក្រោយ។

ក្រោយ​ឡើង​កាន់អំណាច​នៅខែមករា មកទល់ពេល​នេះ លោក​បាន​ដាក់ពន្ធ ២០ ភាគរយ លើទំនិញ​នាំចូលពីចិន​ និងពន្ធ ២៥ ភាគរយ ស្ទើរគ្រប់មុនទំនិញ​ពីកាណាដា និងម៉ិកស៊ិក។ យ៉ាងណាមិញ ពន្ធលើ​ប្រទេសជិតខាងទាំង២របស់អាមេរិក ត្រូវបាន​លើកពេល​អនុវត្តទៅដើមខែក្រោយ​វិញ ខណៈពន្ធ ២៥ លើអាលុយមីញ៉ូម និងដែកថែប នាំចូល បាន​ចូលជាធរមាន​រួច​ហើយ៕

The post ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​ appeared first on Kampuchea Thmey Daily.