មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ

មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ ដោយ​ជនល្មើសបានដុតបំផ្លាញកាំមេរ៉ាសុវត្ថិភាព (CCTV) ជាច្រើន​កន្លែង​នៅភាគខាងត្បូងថៃ... The post មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ appeared first on Kampuchea Thmey Daily.

មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ

មានសេចក្តីរាយការណ៍ថា មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ ដោយ​ជនល្មើសបានដុតបំផ្លាញកាំមេរ៉ាសុវត្ថិភាព (CCTV) ១គ្រឿងរបស់អាជ្ញាធរក្នុងមូលដ្ឋាន និងព្យាយាមដុតកាំមេរ៉ាសុវត្ថិភាព(4G) ២គ្រឿងទៀតដែលអាជ្ញាធរទើបនឹងដំឡើងថ្មីៗនៅចំណុចផ្លូវចូលសាលារៀនមួយកន្លែងស្ថិតក្នុងមូលដ្ឋានភូមិលេខ១ ឃុំកាបាំង(Kabang) ទីរួមស្រុកកាបាំង (Kabang) ខេត្តយ៉ាឡា (Yala)។

​ស្លាកសញ្ញា​ហាមឃាត់​របស់​សមត្ថកិច្ច​ពេលចុះ​ត្រួតពិនិត្យទីតាំង។ naewna

​ជាមួយស្ថានការណ៍​អសន្តិសុខកើន​ឡើង​នេះ កងកម្លាំងសន្តិសុខក្នុងតំបន់បានត្រួតពិនិត្យ កន្លែង​កើតហេតុដើម្បីប្រមូលភស្តុតាង និងនៅទីតាំងមួយផ្សេងទៀត ក៏មានករណីជនមិនស្គាល់អត្តសញ្ញាណបានបង្កស្ថានការណ៍អន្តិសុខផងដែរ ស្ថិតក្នុងទីរួមស្រុកថាន់តូ (Thanto) ខេត្តយ៉ាឡា (Yala) ដោយ​​អាជ្ញាធរមូលដ្ឋានបានសហការជាមួយកងកម្លាំងសន្តិសុខក្នុងតំបន់ដើម្បីចុះត្រួតពិនិត្យកន្លែង​កើតហេតុនិងប្រមូលភស្តុតាង។

ចំណែកនៅក្នុងមូលដ្ឋានទីរួម​ស្រុកយ៉ាឡា ខេត្តយ៉ាឡា ក៏មានសេចក្តីរាយការណ៍ថា ​មានជនមិនស្គាល់អត្តសញ្ញាណបានបង្កស្ថានការណ៍អន្តិសុខផងដែរ ដោយជនល្មើសបានចងផ្ទាំងបដាមួយចំនួននិង​ដាក់​វត្ថុ​សង្ស័យ​នៅតាមដងផ្លូវលំ ស្ថិតក្នុងមូលដ្ឋានទីរួមស្រុកយ៉ា​ឡា ខេត្ត​យ៉ា​ឡា។ ខណៈនេះតំបន់នោះ​ត្រូវ​បានអាជ្ញាធរបិទមិនឱ្យប្រជាជនឆ្លងកាត់នោះទេ ដោយសារកងកម្លាំងសន្តិសុខនិងភាគីពាក់ព័ន្ធកំពុងត្រួតពិនិត្យនិងប្រមូលភស្តុតាង។

សារព័ត៌មានថៃ naewna បានរាយការណ៍ថា ហេតុការណ៍បង្ក​ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងថៃនេះត្រូវបានគេសន្និដ្ឋានថាជាស្នាដៃរបស់ក្រុមឧទ្ទាមបះបោរ​ផ្តាច់ខ្លួននៅភាគខាងត្បូង ដែលតែងតែបង្ក​ស្ថានការណ៍សន្តិសុខជាបន្តបន្ទាប់កន្លងមក ហើយបានស្ងប់ស្ងាត់ទៅវិញក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែទើបត្រូវបានកម្រើកឡើងវិញក្នុងអំឡុងពេលរដ្ឋាភិបាលបច្ចុប្បន្នរបស់ស្រី ផែថងថាន ស៊ីណាវ៉ាត្រ៕

ដោយ ភ្នាក់ងារ

The post មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ appeared first on Kampuchea Thmey Daily.