មហាជនសរសើរទឹកចិត្ត សុខ ពិសី ដែលចំណាយលុយ ជួយសុនខមួយក្បាលជាប់ចំណង និងត្រូវគេជួញដូរជីវិត
តារាចម្រៀងកញ្ញា សុខ ពិសី ជារឿយៗនាងតែងបានចេញមុខអំពាវនាវឱ្យមហាជន និងអ្នកគាំទ្រមានការររួមគ្នាដើម្បីបញ្ឈប់ការជួញដូរ The post មហាជនសរសើរទឹកចិត្ត សុខ ពិសី ដែលចំណាយលុយ ជួយសុនខមួយក្បាលជាប់ចំណង និងត្រូវគេជួញដូរជីវិត appeared first on Kampuchea Thmey Daily.

តារាចម្រៀងកញ្ញា សុខ ពិសី ជារឿយៗនាងតែងបានចេញមុខអំពាវនាវឱ្យមហាជន និងអ្នកគាំទ្រមានការររួមគ្នាដើម្បីបញ្ឈប់ការជួញដូរ និងការបរិភោគសាច់សុនខ (ឆ្កែ) ខណ:នាងយល់ឃើញថា សុនខជាសត្វស្មោះត្រង់ និងស្រលាញ់ការពារម្ចាស់ណាស់។

តួយ៉ាង អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែសរសើរទឹកចិត្តកញ្ញានោះ គឺក្រោយដឹងថាកំពូលតារាចម្រៀងរូបនេះ មានទឹកចិត្តដ៏ប្រពៃ ដោយនាងបានចំណាយលុយផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះជីវិតសុនខមួយក្បាល ដែលត្រូវបានគេចងដៃជើងបម្រុងយកទៅលក់ឱ្យឈ្មួញធ្វើម្ហូបលក់។
តាមរយ:គណនីហ្វេសប៊ុកឈ្មោះ Sok pisey Sunday Fan បានឱ្យដឹងថា សុខ ពិសី បានបរិច្ចាគប្រាក់ ១០០ដុល្លារ ជួយដល់សុនខមួយក្បាល ដែលត្រូវមនុស្សចិត្តតិរិច្ឆានចងមាត់ចងដៃជេីងយកទៅលក់ ហេីយកេីតមហារីកប្រដាប់ភេទទៀត។
គណនីហ្វេសប៊ុកដដែលបានបន្តថា “ទាំងស្អាត ទាំងចិត្តបុណ្យ My Idol Sok Pisey បង ពិសី តែងតែជួយដល់សត្វឆ្កែដែលត្រូវម្ចាស់ធ្វេីបាប ឆ្កែអនាថា និងសត្វឆ្កែមានជំងឺនិងសត្វឆ្កែជាច្រេីនទៀត“។ ក្រៅតែពីសង្រោះជីវិតសត្វឆ្កែជាច្រើនឱ្យមានសេរីភាពឡើងវិញ កញ្ញា សុខ ពិសី នៅតែជាតារាចម្រៀងម្នាក់ដែលបន្ដការធ្វើយុទ្ធនាការប្រឆាំងការសម្លាប់សុនខធ្វើជាម្ហូប ហើយកញ្ញាថែមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋឈប់បរិភោគសត្វសុនខតទៅទៀត។

បើតាមការកត់សម្គាល់ កាលពីពេលកន្លងទៅ តារាចម្រៀងរូបស្រស់កញ្ញា សុខ ពិសី ធ្លាប់បានជួយសង្គ្រោះសត្វឆ្កែជាច្រើនក្បាលចេញពីកណ្តាប់ដៃឈ្នួញ ដែលដើរទិញតាមភូមិយកទៅធ្វើម្ហូប។ កាលណោះ សត្វឆ្កែជាច្រើនក្បាល ត្រូវបាតារាចម្រៀង សុខ ពិសី ទិញពីឈ្នួញនិងប្រកាសស្វែងរកអ្នកដែលស្រលាញ់សត្វ យកទៅចិញ្ចឹមជាការសង្គ្រោះជីវិតទៀតផង។
ប្រាកដណាស់ មិនមែនទើបតែតារាចម្រៀង សុខពិសី ម្នាក់នោះទេ ដែលស្រលាញ់សត្វសុនខនិងអំពាវនាវឱ្យបញ្ឈប់ការបរិភោគសាច់មួយប្រភេទនេះ ពោលគឺកន្លងមក ក៏មានតារាប្រុសស្រីមួយចំនួនទៀត បានចេញមុខអំពាវនាវយ៉ាងទទូចដល់មហាជនគ្រប់វ័យ ដែលចូលចិត្តបរិភោគសាច់ឆ្កែឱ្យបញ្ឈប់ទាំងអស់គ្នា៕ អត្ថបទ៖ ចាន់រ៉ា


The post មហាជនសរសើរទឹកចិត្ត សុខ ពិសី ដែលចំណាយលុយ ជួយសុនខមួយក្បាលជាប់ចំណង និងត្រូវគេជួញដូរជីវិត appeared first on Kampuchea Thmey Daily.