ក្រុមហ៊ុន GAC ផ្លូវការប្រកាសលក់រថយន្ត GN8 កម្រិត Master តម្លៃពិសេសជាងមុន ដោយមានការគាំទ្រពីរោងចក្រ
ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណអំពីសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត ... The post ក្រុមហ៊ុន GAC ផ្លូវការប្រកាសលក់រថយន្ត GN8 កម្រិត Master តម្លៃពិសេសជាងមុន ដោយមានការគាំទ្រពីរោងចក្រ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណអំពីសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត GAC និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម។

កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី “GAC GN8 សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ” ក្រុមហ៊ុនម៉ាកយីហោ GAC នៅកម្ពុជា បានបញ្ជាក់ថា ការនាំចូល និងចែកចាយរថយន្តនីមួយៗរបស់ក្រុមហ៊ុនផ្លូវការត្រូវមានស្តង់ដាគុណភាព និងលក្ខណៈបច្ចេកទេស ស្របតាមស្ថានភាព និងអាកាសធាតុរបស់ប្រទេសនីមួយៗ។ ចំពោះ ម៉ាករថយន្ត GAC គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់ដែលបានទទួលសិទ្ធពីក្រុមហ៊ុន GAC Motor ប្រទេសចិន និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម។

ដោយឡែក ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលបានកើតឡើងក្នុងរយៈពេលកន្លងមកនេះ ដោយអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលរថយន្ត GAC GN8 បានបំពានយ៉ាងធ្ងន់ធ្ងរមកលើម៉ាកយីហោមួយនេះ។ ជាក់ស្ដែងក្រុមហ៊ុនផ្លូវការ GAC ទទួលបានព័ត៌មានពីអតិថិជនដែលបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលទាំងនោះ បង្កឱ្យមានផលរំខានអារម្មណ៍ដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង ព្រោះថាគាត់បានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលមិនផ្លូវការ រថយន្តគ្មានស្តង់ដារត្រឹមត្រូវ បន្ទាប់ពីគាត់បានប្រើប្រាស់រថយន្ត បានជួបនូវបញ្ហារអាក់រអួល Error នៅ លើប្រព័ន្ធ Software និងគ្មានការទទួលខុសត្រូវដោយត្រឹមត្រូវ។

ផលអវិជ្ជមាននេះ វាជាផ្នែកមួយដ៏ធ្ងន់ធ្ងរដែលអាចបំផ្លាញលើម៉ាកយីហោមួយនេះ ដែលធ្វើឱ្យក្រុមហ៊ុន GAC ប្រទេសចិន និងក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយក្រុមអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើម៉ាកសញ្ញានៅក្នុងទីផ្សារ និងម៉ាកយីហោក្រុមហ៊ុនបន្ថែមទៀត។
ក្រុមហ៊ុន GAC កម្ពុជា លើកទឹកចិត្តអតិថិជនដែលមានបំណងចង់ប្រើប្រាស់រថយន្ត GAC GN8 សេរីថ្មី សូមងាកមកជ្រើសរើសរថយន្តដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវពីរោងចក្រ និងមានតម្លៃសមរម្យ។

សូមជម្រាបជូនថា រថយន្ត GAC GN8 កម្រិត Master (ប្រភេទ Full Options) ដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ មានតម្លៃពិសេសត្រឹមតែ $65,000 តែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ចំពោះអាជីវករលក់រថយន្តដែលមានបំណងចង់ទិញលក់បន្ត អាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។

ជាចុងក្រោយ ក្រុមហ៊ុនសូមផ្ដល់នូវការព្រមានជាថ្មី តាមរយៈបណ្ដាញសារព័ត៌មាន ដើម្បីជូនដំណឹងអ្នកនាំចូលដែលគ្មានសិទ្ធទាំងអស់ឱ្យឈប់ជាបន្ទាន់រាល់ការនាំចូលរថយន្តម៉ាក GAC គ្រប់ម៉ូឌែលទាំងអស់ ជាពិសេសម៉ូឌែល GAC GN8 ហើយប្រសិនបើបន្តបំពានលើសិទ្ធស្របច្បាប់នេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕








អត្ថបទពាណិជ្ជកម្ម
The post ក្រុមហ៊ុន GAC ផ្លូវការប្រកាសលក់រថយន្ត GN8 កម្រិត Master តម្លៃពិសេសជាងមុន ដោយមានការគាំទ្រពីរោងចក្រ appeared first on Kampuchea Thmey Daily.