មក​ស្គាល់​​​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ ប្រទេស​​តាម​​ដង​ទន្លេ​​មេគង្គ​ ​ក្នុង​សារមន្ទីរ​វាយនភណ្ឌ​អាស៊ី

សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណីអាស៊ី បាន​នាំ​មក​ឈុត​សំលៀកបំពាក់​ប្រពៃណី...... The post មក​ស្គាល់​​​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ ប្រទេស​​តាម​​ដង​ទន្លេ​​មេគង្គ​ ​ក្នុង​សារមន្ទីរ​វាយនភណ្ឌ​អាស៊ី appeared first on Kampuchea Thmey Daily.

មក​ស្គាល់​​​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ ប្រទេស​​តាម​​ដង​ទន្លេ​​មេគង្គ​ ​ក្នុង​សារមន្ទីរ​វាយនភណ្ឌ​អាស៊ី

សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណីអាស៊ី បាន​នាំ​មក​ការ​បង្ហាញ​​ឈុត​សំលៀកបំពាក់​ប្រពៃណី​ប្រទេស​ជុំវិញ​ដង​ទន្លេមេគង្គ និង​ទន្លេគ​ង្គា ​ដល់សាធារណជន​បាន​ទស្សនា ជា​ផ្នែក​មួយ​ចូលរួម​អភិរក្ស​វាយនភណ្ឌ​វប្បធម៌​ប្រទេស​ក្នុង​តំបន់​។

សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី មាន​ទីតាំង​ស្ថិត​នៅភូមិ​បឹងដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុលបញ្ញា សុខ អាន ឬ​ហៅថា​ផ្លូវ ៦០ ម៉ែត្រ។

សារមន្ទីរ​បែងចែក​ទីតាំង​បង្ហាញ​នូវ​សមុច្ច័យ​ជា ៤​ សាល​ពិព័រណ៍​សំខាន់ៗ​មានដូចជា៖ សាល​ព័ត៌មាន​ពិព័រណ៍ សាល​ពិព័រណ៍​​វត្ថុធាតុដើម សាល​ពិព័រណ៍​វាយនភណ្ឌ​បុរាណ និង​សាល​ពិព័រណ៍​វាយនភណ្ឌ​សហសម័យ។

ក្នុង​សារមន្ទីរ ក៏​មានបង្ហាញ​សំពត់ហូល អាវ និង​ក្រណាត់ហូល ដែល​បាន​មក​ពី​ការបរិច្ចាគ​របស់​ពលរដ្ឋ​ពី​ស្រុក​ព្រៃ​កប្បាស​ខេត្តតាកែវ​ ដែល​មាន​អាយុកាល​ជាង ៥០ ឆ្នាំ។

គោលបំណង​នៃការ​រៀបចំ​បង្កើត​សារមន្ទីរវាយនភណ្ឌ​ប្រពៃណីអាស៊ី គឺ​ដើម្បីថែរក្សា​ប្រពៃណី​នៃ​ការ​ផលិត​វាយនភណ្ឌ ក៏ដូចជា​បង្ហាញ​ពីទំនាក់ទំនង​រវាងអរិយធម៌ វប្បធម៌ ប្រទេស​ជា​សមាជិក​ដែល​មាន​រយៈពេល​ជាច្រើន​សតវត្សរ៍​។

សារមន្ទីរវាយ​នភណ្ឌប្រពៃណីអាស៊ី បានកសាងឡើងនៅឆ្នាំ២០១០ និងបើកឱ្យដំណើរការ​នៅ​ឆ្នាំ​២០១៤ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមាន​ប្រទេស​ចំនួន ៦ ចូលរួម​ដូចជា៖ ប្រទេស​កម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និង​ប្រទេសវៀតណាម៕

The post មក​ស្គាល់​​​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ ប្រទេស​​តាម​​ដង​ទន្លេ​​មេគង្គ​ ​ក្នុង​សារមន្ទីរ​វាយនភណ្ឌ​អាស៊ី appeared first on Kampuchea Thmey Daily.