ផែ​ស្វយ័ត​ភ្នំពេញរកចំណូលបានជាង១០លានដុល្លារ​ក្នុងត្រីមាសទី១ឆ្នាំនេះ

ប្រាក់​ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) សម្រេចបានជាង១០,៤​លានដុល្លារ​ក្នុងត្រីមាសទី១ឆ្នាំ២០២៥ The post ផែ​ស្វយ័ត​ភ្នំពេញរកចំណូលបានជាង១០លានដុល្លារ​ក្នុងត្រីមាសទី១ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ផែ​ស្វយ័ត​ភ្នំពេញរកចំណូលបានជាង១០លានដុល្លារ​ក្នុងត្រីមាសទី១ឆ្នាំនេះ

ប្រាក់​ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) សម្រេចបានជាង១០,៤​លានដុល្លារ​ក្នុងត្រីមាសទី១ឆ្នាំ២០២៥ កើនឡើង២៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ឆ្លុះបញ្ចាំងអំពីកំណើនសកម្មភាពទំនិញឆ្លងកាត់ផែ។ បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ PPAP​។

របាយការណ៍​មិន​បាន​ធ្វើ​សវនកម្ម ដែល PPAP ផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​ម្សិលមិញ ​ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៥នេះ ​​ចំណូល​ពី​ប្រតិបត្តិការ​ផែ (Port Operation) ​សម្រេចបានជាង​៨,៤៦១លានដុល្លារ កើន​ឡើង ៣០៩ភាគរយ​ពី​ចំនួន ជាង​៦​,៥២ លានដុល្លារ កាល​ពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។​ ចំណូល​ពី​អាជ្ញាធរ​ផែ (Port Authority) មាន​ចំនួនជាង ១,៦ លានដុល្លារ កើនឡើង២៣ភាគរយ ពី​ចំនួន ជាង ១,៣​ លានដុល្លារ និងចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other Services) មាន​ចំនួនជាង ៣៤២ ៤៧១ ដុល្លារ កើនឡើង ៤៧ ភាគរយ ពី​ចំនួនជាង ២៣៣ ៧១៣ដុល្លារ ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) ធ្លាប់​ប្រាប់​កម្ពុជាថ្មី​ថា​​ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ  ការ​ដឹក​ជញ្ជូន​លើ​គ្រប់​មធ្យោបាយមានសភាព​ដូច​មុន​បន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​ទោះ​ក្នុង​កម្រិត​ទាប ក៏​ជា​រឿង​ល្អ​ផង​ដែរ​នៅ​ក្នុង​ដំណាក់កាល​នេះ។

លោក​ថ្លែង​ថា៖​«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់​​វិស័យ​ដឹក​ជញ្ជូន​ទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។

ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ១៤,៤៤ ពាន់​លាន​ដុល្លារ នៅត្រីមាសទី ០១ ឆ្នាំ ២០២៥ មានការកើនឡើង ១៥,៦% ធៀបរយៈពេលដូចគ្នា​នឹង​ឆ្នាំ ២០២៤។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញ​ផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ៦,៨៧ ពាន់​លានដុល្លារ កើនឡើង ៨,៨% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ៧,៥៧ ពាន់លានដុល្លារ កើន ២១,៥%។

PPAP បានប៉ាន់ស្មានថា ក្នុងរយៈពេល១២ខែនៃឆ្នាំ ២០២៤ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​សរុប​បានជាង​៤២,៦៨លានដុល្លារ​ក្នុងឆ្នាំ២០២៤ ខណៈផែក៏បានចំណាយសរុបជាង ២៧លានដុល្លារ។ ជាមួយគ្នានេះដែរការប៉ាន់ស្មានអំពីចំណេញមុនបង់ពន្ធមានចំនួនជាង១៥លានដុល្លារ; ពន្ធលើប្រាក់ចំណេញសម្រេចបាន ៣,៥លានដុល្លារ ខណៈប្រាក់ចំណេញសុទ្ធសម្រេចបានជាង ១១,​៧ លានដុល្លារ៕

The post ផែ​ស្វយ័ត​ភ្នំពេញរកចំណូលបានជាង១០លានដុល្លារ​ក្នុងត្រីមាសទី១ឆ្នាំនេះ appeared first on Kampuchea Thmey Daily.