លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ
ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់កម្ពុជា លោក ហ្វៃ សំអាង បានបញ្ចេញទស្សន:ដោយលើកឡើងចំៗពាក់ព័ន្ធនឹងតារាសម្តែងមួយចំនួនថា The post លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ appeared first on Kampuchea Thmey Daily.

ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់កម្ពុជា លោក ហ្វៃ សំអាង បានបញ្ចេញទស្សន:ដោយលើកឡើងចំៗពាក់ព័ន្ធនឹងតារាសម្តែងមួយចំនួនថា ចរិតតួខ្មែរភាគច្រើនបេីខ្លួនឯងមិនគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យប្រជាជនគាំទ្រនោះ។

ចំពោះការបញ្ចេញទស្សន:របស់ផលិតករជើងចាស់ខាងលើនេះ ដោយសារសង្កេតឃើញថា ថ្មីៗនេះមានអ្នកដឹកនាំសម្តែងក៏ដូចជាផលិតករខ្លះបានលើកឡើងពីបញ្ហានេះដែលបាននិងកំពុងកើតឡើងចំពោះតួសម្តែងខ្មែរមួយចំនួនដែលមានចរិតអំនួត កើតជំងឺតួឯកលើខ្លួនហួសហេតុ។
ជាក់ស្តែងក្រោយពីឃើញការបង្ហោះនៅលើផេករបស់លោក ផាត់ តារារ័ត្ន ស្ថាបនិកគ្រួសារតារាកម្ពុជាដែលបានលើកឡើងជុំវិញរឿងរ៉ាវដែលតួសម្តែង ដែលមិនព្រមសូម្បីតែចែករំលែករឿងដែលខ្លួនបានចូលរួមសម្តែង។
ស្របពេលនៃការបញ្ចេញសារលើកឡើងបែបនេះ ភ្លាមៗនោះដែរផលិតករភាពយន្តនិងជាអ្នកដឹកនាំល្បីឈ្មោះលោក ហ្វៃ សំអាង បានចូលទៅបញ្ចេញទស្សន:ថា “ចរិកតតួខ្មែរភាគច្រេីនប្អូន មិនចម្លែកទេកុំស្រែកដង្ហៅឲ្យប្រជាជនគាំទ្រ បេីខ្លួនឯងមិនគាំទ្រខ្លួនឯងផងនោះ? តួចរិតតួល្អនៅតែល្អ ដឹងនៅក្នុងចិត្ត”។ ទន្ទឹមគ្នានឹងការលើកឡើងនេះ ក៏មានមតិគាំទ្រថា រឿងខ្លួនឯងសម្តែងសោះ បើមិនគាំទ្រហើយចែករំលែកផង អ្នកណាទៅគាំទ្រនោះ។
ជាការកត់សម្គាល់ កន្លងមកក៏ធ្លាប់មានផលិតករនិងអ្នកដឹកនាំសម្តែងរឿងមួយចំនួន បានចេញមកទម្លាយ និងរិះគន់ជុំវិញរឿងរ៉ាវនៃចរិតមិនល្អរបស់តួមួយចំនួនជាបន្តបន្ទាប់មកហើយដែរ៕ អត្ថបទ៖ ចាន់រ៉ា

The post លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ appeared first on Kampuchea Thmey Daily.