នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

ហេតុការណ៍ស្មានមិនដល់មួយបានកើតឡើងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយនាវាចម្បាំងមួយគ្រឿងត្រូវលិចក្នុងពិធីដាក់សម្ពោធ... The post នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង appeared first on Kampuchea Thmey Daily.

នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

ហេតុការណ៍ស្មានមិនដល់មួយបានកើតឡើងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយនាវាចម្បាំងមួយគ្រឿងត្រូវលិចក្នុងពិធីដាក់សម្ពោធ ដែលហេតុការណ៍នេះធ្វើឲ្យលោក គីម ក្តៅចិត្តយ៉ាងខ្លាំង។

លោក គីម ជុងអ៊ុន (រូបថត៖ AP)

តាមការរបាយការណ៍របស់ Daily Mail នៅថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥, ឧបទ្ទវហេតុនេះកើតឡើងក្នុងទីក្រុងកំពង់ផែភាគខាងកើត Chongjin នៅពេលនាវាចម្បាំងកងទ័ពជើងទឹកទម្ងន់ ​៥ ០០០តោន ត្រូវដាក់ចុះខុសបច្ចេកទេស បណ្តាលឲ្យក្រឡាប់លិច នៅចំពោះមុខលោក គីម តែម្តង។ 

ជាមួយនឹងការខឹងសម្បា លោក គីម បានហៅហេតុការណ៍នេះ ថាជា «ឧទ្ទវហេតុធ្ងន់ធ្ងរបំផុត» និងជាអំពើឧក្រិដ្ឋកម្មដែលមិនត្រូវបណ្តោយឲ្យកើតមាន និងមិនអាចអត់ឱនឲ្យបានឡើយ ដោយសារតែការធ្វេសប្រហែសនិងភាពមិនទទួលខុសត្រូវ។

ស្របពេលជាមួយគ្នានោះដែរ លោកគីម បានចេញបញ្ជាដាច់ណត្តិ ធ្វើយ៉ាងណា ត្រូវស្រង់និងជួសជុលនាវានេះឲ្យស្អាតវិញ ឲ្យបានមុខកិច្ចប្រជុំគណបក្សដ៏សំខាន់នៅខែមិថុនាខាងមុខនេះ។

នាវាចម្បាំងកូរ៉េខាងជើង (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងឡើយថាតើ អ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ នឹងត្រូវទទួលទោសទណ្ឌអ្វី ឬប្រឈមទោសធ្ងន់កម្រិតណា។

ទោះគ្មានការបញ្ជាក់អំពីឈ្មោះឬថ្នាក់នាវានេះក៏ដោយ ប៉ុន្តែគេមើលឃើញថា នាវា​នេះមាន​ថ្នាក់​ដូច​គ្នាទៅ​នឹង​នាវា​ពិឃាដ Choi Hyun-ho ដែល​កូរ៉េខាងជើង​ ដាក់សម្ពោធ​កាលពី​ខែ​មុន​។

នាវាពិឃាដ Choi Hyun-ho ក៏មានទម្ងន់ ៥ ០០០តោនដែរ ហើយត្រូវបានលោក គីម អួតអាងថា មានសមត្ថភាពបំពាក់ជាមួយមីស៊ីលបានរហូតដល់ទៅ ៧០គ្រាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

The post នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង appeared first on Kampuchea Thmey Daily.