ថៃប្រកាសបិទច្រករបៀងមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា ជាឯកតោភាគី
ការជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ គឺបន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែល... The post ថៃប្រកាសបិទច្រករបៀងមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា ជាឯកតោភាគី appeared first on Kampuchea Thmey Daily.

យោងតាមលិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ ភាគីថៃ បានប្រកាសបិទច្រកតំបន់ និងច្រករបៀងមួយចំនួនជាបណ្ដោះអាសន្នជាមួយកម្ពុជា ដោយឯកតោភាគី ដើម្បីរង់ចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាង ថៃ និងកម្ពុជា។ ការជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ គឺបន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ នៅព្រឹកថ្ងៃទី៧មិថុនានេះ។

ការប្រកាសបិទច្រកតំបន់ និងច្រករបៀងមួយចំនួនជាមួយកម្ពុជា ដោយឯកតោភាគីនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ បើតាមការបញ្ជាក់ពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ច្រកតំបន់ ច្រករបៀង នៅតាមបណ្ដាខេត្តនានាជាប់ព្រំដែន ថៃ កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ៕

The post ថៃប្រកាសបិទច្រករបៀងមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា ជាឯកតោភាគី appeared first on Kampuchea Thmey Daily.