ថៃដាក់ការព្រមាន ក្រោយសកម្មភាពរញ្ជួយដីកើនឡើងជិតព្រំដែនថៃ-មីយ៉ាន់ម៉ា
អាជ្ញាធរថៃកំពុងព្រមានអំពីការកើនឡើងនៃសកម្មភាពរញ្ជួយដីនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីមានការរញ្ជួយដីកម្រិតស្រាលជាបន្តបន្ទាប់ត្រូវបានកត់... The post ថៃដាក់ការព្រមាន ក្រោយសកម្មភាពរញ្ជួយដីកើនឡើងជិតព្រំដែនថៃ-មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

អាជ្ញាធរថៃកំពុងព្រមានអំពីការកើនឡើងនៃការកើនឡើងគ្រោះរញ្ជួយដីនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីមានការរញ្ជួយដីកម្រិតស្រាលជាបន្តបន្ទាប់ត្រូវបានកត់ត្រានៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៦ខែឧសភានេះ។

នៅព្រឹកថ្ងៃទី៦ខែមិថុនានេះ នាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ពីការរញ្ជួយដីកម្រិត ១.៩ រិចទ័រនៅក្នុង ស្រុក Pai ទីក្រុង Mae Hong Son ប្រទេសថៃក្នុងជម្រៅរាក់ ១ គីឡូម៉ែត្រ ដោយមិនមានរបាយការណ៍ពីការខូចខាតនោះទេ។
នៅព្រឹកថ្ងៃដដែលនេះ ប្រទេសមីយ៉ាន់ម៉ាក៏បានជួបគ្រោះរញ្ជួយដីចំនួនបីជាប់ៗគ្នាចាប់ពីកម្រិត ១.៧ ដល់ ២.២ ដែលទាំងអស់កើតឡើងនៅជិតព្រំដែនថៃ។ ទោះបីជាតិចតួចក៏ដោយ តែភាពញឹកញាប់ និងភាពជិតគ្នានៃការរញ្ជួយទាំងនេះបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកភូមិសាស្ត្រថៃ។
ក្រុមមន្ត្រីថៃបានសង្កត់ធ្ងន់ថា ខណៈពេលដែលសកម្មភាពបច្ចុប្បន្នមិនបង្កការគំរាមកំហែងភ្លាមៗនោះទេ តែវាបង្ហាញសញ្ញាពីចលនានៃរលកធាតុអាកាស។ ប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ បន្ទាប់ពីមានការអាប់ដេតពីនាយកដ្ឋានឧតុនិយមថៃ៕

អត្ថបទ៖ ប៊ុន សុភាព
The post ថៃដាក់ការព្រមាន ក្រោយសកម្មភាពរញ្ជួយដីកើនឡើងជិតព្រំដែនថៃ-មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.