ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

ត្រឹម ២៥ ម៉ោង "ថីអ្ហែងថី" របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង... The post ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

តារា​ចម្រៀង​រ៉េប លោក ងួន ចាន់​ដេវីត ហៅ G-Devith អាច​ចាត់​ទុក​ថា​ជា​តារា​រ៉េប​ដំបូង​គេ​របស់​កម្ពុជា​ដែល​បំបែក​កំណត់ត្រា ១០ លាន​ទស្សនា ត្រឹម​រយៈពេល ២៥ ម៉ោង ក្រោយ​បញ្ចេញ​បទ​”​ថី​អ្ហែង​ថី​” ជា​ផ្លូវការ កាលពី​ម្សិលមិញ។

ប្រាកដ​ណាស់​បន្ទាប់ពី​ទម្លាក់​ស្នាដៃ​បទ​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា “​ថី​អ្ហែង​ថី​” នៅ​លើ​បណ្ដាញ​សង្គម និង​ផេក​ផ្លូវការ​របស់​ខ្លួន​នោះ គេ​ឃើញ​មាន​សន្ទុះ​គាំទ្រ​ដែល​កត់សម្គាល់​ឃើញ​ថា​ទទួល​បាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន និង​មាន​ការ​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ព្រោងព្រាត ខណៈ​ចំនួន​នេះ​អាច​ធ្វើ​ឲ្យ​សាមីខ្លួន​លោក G-Devith យល់ថា​ស្ទើរតែ​មិន​នឹកស្មាន ព្រោះ​វា​ជា​ចំនួន​ច្រើន​អាច​លើស​ការ​រំពឹង​ទុក។

តាមរយៈ​នេះ​អ្នកគាំទ្រ​លោក G-Devith បាន​ចាត់​ទុក​ថា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​ទៀត​សម្រាប់​តារា​ចម្រៀង​រ៉េប​លោក G-Devith ហើយ​វា​ក៏​ជា​ស្នាដៃ​ចម្រៀង​រសជាតិ​ថ្មី​ប្លែក​អារម្មណ៍​នា​ដើម​ឆ្នាំ ២០២៥ ស្រប​ពេល​បទ​“​ថី​អ្ហែង​ថី​” ទើប​តែ​បញ្ចេញ​ផ្សព្វផ្សាយ​បាន​ត្រឹមតែ​រយៈពេល ២៥ ម៉ោង អាច​ទទួល​បាន​អ្នក​ចូល​ទស្សនា​រហូត 10.M Views គិត​ត្រឹម ២៥ ម៉ោង នៅ​វេលា​ម៉ោង ៨ ថ្ងៃ​ទី ២៨ ខែ​មករា ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។

ទោះបីជា​យ៉ាងណា​ទន្ទឹម​ដែល​ចំនួន​គាំទ្រ និង​ទស្សនា​មាន​ការ​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​នេះ​ដែរ គេ​ក៏​ឃើញ​មាន​ការ​បញ្ចេញមតិ​វែកញែក និង​លើកឡើង​ដែរ​ថា បទ​ចម្រៀង​”​ថី​អ្ហែង​ថី​”​របស់​លោក G-Devith បាន​ចម្លង (Copy) ភ្លេង​របស់​គេ ខណៈ​មាន​អ្នក​គាំទ្រ​តារា​រ៉េ​ប​រូប​នេះ​ក៏បាន​ប្រតិកម្ម​តបត​ដាក់​គ្នា​ផង​ដែរ។

ដោយឡែក​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ ដែល​អ្នក​គាំទ្រ​ដឹង​ថា លោក​តែងតែ​លេច​មុខ​រិះគន់​តារា​មិន​សំចៃ​មាត់​នោះ​បាន​លើក​ឡើង​ថា «ថីអ្ហែង​ថី​! “Bruh, Seri ously?” ម៉េច​ចេះ​តែ​ Copy ភ្លេង​គេ​មក​អ៊ីចឹង ​ច្រើន​ឆ្នាំ​ហើយ​នៅ​អត់​ចោល​ក្បួន​អូយ !​ច្រឡំ​ Travis Scott យក​ភ្លេង​ GD​ ទេ ណ​.​»។

ជាមួយ​គ្នា​នេះ ក៏​មាន​ការ​រិះគន់ និង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ និង​អសុរោះ​មួយ​ចំនួន​ក្នុង​អត្ថន័យ​បទ​នេះ​ដូច​ជា​ពាក្យ​, មួយ​ជីវិត​ហ្នឹង​ម៉េច​ដៃ​ខ្លី ជើង​ខ្លី រួម​នឹង​ពាក្យ​មួយ​ចំនួន​ទៀត​ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

The post ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.