ត្រាំ៖ «យើងទុក​ពេល​ឲ្យ​អ៊ីរ៉ង់៦០ថ្ងៃ តែ​ថ្ងៃនេះគឺថ្ងៃ​ទី​៦១ហើយ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះ​របស់... The post ត្រាំ៖ «យើងទុក​ពេល​ឲ្យ​អ៊ីរ៉ង់៦០ថ្ងៃ តែ​ថ្ងៃនេះគឺថ្ងៃ​ទី​៦១ហើយ» appeared first on Kampuchea Thmey Daily.

ត្រាំ៖ «យើងទុក​ពេល​ឲ្យ​អ៊ីរ៉ង់៦០ថ្ងៃ តែ​ថ្ងៃនេះគឺថ្ងៃ​ទី​៦១ហើយ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះ​របស់អ៊ីស្រាអែល​ទៅលើប្រទេសអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់បរាជ័យក្នុងការឆ្លើយតបទៅនឹង​ការ​ទុក​ពេល ​៦០​ថ្ងៃ​របស់​អាមេរិក​សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា លោក ត្រាំ បាននិយាយថា «យើងបានផ្តល់​ឲ្យ​អ៊ីរ៉ង់ ៦០​ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង។ ថ្ងៃនេះគឺជាថ្ងៃទី៦១​ហើយ»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានកំណត់គោលដៅ​លើ​រោងចក្រ​នុយក្លេអ៊ែរ និងទីតាំងយោធាសំខាន់ៗរបស់អ៊ីរ៉ង់ នៅក្នុងអ្វីដែលខ្លួន​បានពណ៌នាថាជាយុទ្ធនាការសម្របសម្រួល និងបង្ការទុកជាមុន។ លោក ត្រាំ បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​គេ​ជូន​ដំណឹង​អំពី​ប្រតិបត្តិការ​នេះ​ជា​មុន ហើយលោក​បាន​ហៅ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ថា «ល្អ​ឥត​ខ្ចោះ» និង «ពិត​ជា​ទទួល​ជោគជ័យ​ខ្លាំង»។

យ៉ាង​ណា​មិញ ទោះបីជាផុត​ការ​កំណត់ក្រៅផ្លូវការ​របស់​លោក​ក៏ដោយ លោក ត្រាំ បានស្នើ​ថា ដំណោះស្រាយ​ការទូតនៅតែមាន​សម្រាប់​អ៊ីរ៉ង់​នៅ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា «​វា​មិន​យឺត​ពេល​ទេ​» ដោយ​សំដៅ​ទៅ​លើ​ការ​ចរចា​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​អ៊ីរ៉ង់​នៅ​ប្រទេស​អូម៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ត្បិត​តែ​បែប​នេះ​ក្ដី ជា​ការ​ឆ្លើយ​តប មន្ត្រីអ៊ីរ៉ង់បានប្រកាសថា កិច្ចពិភាក្សាទាំងនោះ«លែង​មាន​ន័យ»​ទៀត​ហើយ បន្ទាប់​ពី​អាមេរិក​បើក​ដៃ​ឲ្យ​អ៊ីស្រាអែល​ធ្វើ​ការវាយប្រហារ។

លោក ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ពីការខ្ជះខ្ជាយឱកាសម្តងហើយម្តងទៀតដើម្បីជៀសវាងជម្លោះ ហើយបានព្រមានថា ភាពអសកម្មបន្ថែមទៀតនឹងនាំ​ឲ្យ​មាន «ផលវិបាកកាន់តែអាក្រក់» ដោយហៅពេលវេលាបច្ចុប្បន្នថាជា «ឱកាសទីពីរ មុនពេលគ្មានអ្វីនៅសេសសល់»។

នៅលើ​បណ្ដាញ​សង្គម Truth Social លោក ត្រាំ សរសេរថា ការវាយប្រហារលើកក្រោយរបស់អ៊ីស្រាអែលនឹងខ្លាំងជាងនេះទៀត។ នៅក្នុងដៃអ៊ីស្រាអែល កំពុងមានអាវុធល្អនិងគ្រោះថ្នាក់បំផុតលើលោកដែលផលិតដោយអាមេរិក។ អ៊ីរ៉ង់នឹងប្រឈមជាមួយរឿងដែលអាក្រក់បំផុតពុំធ្លាប់មាន បើបដិសេធកិច្ចព្រមព្រៀង៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីរ៉ង់ ប្រាប់​ថា កិច្ចចរចា​នុយក្លេអ៊ែរជាមួយ​អាមេរិក​លែង​មាន​ន័យ ក្រោយ​ត្រូវ​អ៊ីស្រាអែល​វាយ

The post ត្រាំ៖ «យើងទុក​ពេល​ឲ្យ​អ៊ីរ៉ង់៦០ថ្ងៃ តែ​ថ្ងៃនេះគឺថ្ងៃ​ទី​៦១ហើយ» appeared first on Kampuchea Thmey Daily.