តំបន់ទេសចរណ៍ទឹកជួរកាំពី ថ្ងៃទីមួយចូលឆ្នាំថ្មី ទទួលទេសចរទៅកម្សាន្តប្រមាណ ៣,៣៥៣ នាក់
ថ្ងៃសង្ក្រាន្តដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៤ ខែមេសា..... The post តំបន់ទេសចរណ៍ទឹកជួរកាំពី ថ្ងៃទីមួយចូលឆ្នាំថ្មី ទទួលទេសចរទៅកម្សាន្តប្រមាណ ៣,៣៥៣ នាក់ appeared first on Kampuchea Thmey Daily.

ថ្ងៃសង្ក្រាន្តដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ ដើរកម្សាន្តតាមគោលដៅរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តសរុបប្រមាណ ១៥,៤៨៥ នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ២៨៦ នាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់មន្ទីរទេសចរខេត្តក្រចេះនៅព្រឹកនេះ។



ក្នុងនោះរមណីយដ្ឋានទឹកជួរកាំពី ដែលជារមណីយដ្ឋានមួយដ៏សំខាន់របស់ខេត្តក្រចេះមានភាពទាក់ទាញនិងល្បីល្បាយជាងគេក្នុងខេត្ត ទទួលបានភ្ញៀវទេចសរសរុបចំនួន ៣,៣៥៣ នាក់ ក្នុងនោះភ្ញៀវជនបរទេសមានចំនួន ២៦ នាក់។
ដោយឡែក ចំពោះប្រជាពលរដ្ឋដែលដើរលេងតាមសង្ក្រាន្តនានា ដែលខេត្តបានរៀបចំមានចំនួនប្រមាណ ៤១,៧៥៤ នាក់។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ សរុបជារួមនៅក្នុងថ្ងៃសង្ក្រាន្ត ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តក្រចេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ចំនួន ៥៧,២៣៩ នាក់៕
អត្ថបទ៖ ប្រុញ វិធិន
The post តំបន់ទេសចរណ៍ទឹកជួរកាំពី ថ្ងៃទីមួយចូលឆ្នាំថ្មី ទទួលទេសចរទៅកម្សាន្តប្រមាណ ៣,៣៥៣ នាក់ appeared first on Kampuchea Thmey Daily.