តុលាការសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ១៨ គីឡូក្រាម
ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជិត១៨គីឡូក្រាម ដែលមានជនត្រូវចោទឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ និងជនត្រូវចោទ ចំនួន ១នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ២២០ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៨ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បច្ចុប្បន្នបន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៣និង២០នាទី កម្លាំងជំនាញការិយាល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលរាជរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ […

ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជិត១៨គីឡូក្រាម ដែលមានជនត្រូវចោទឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ និងជនត្រូវចោទ ចំនួន ១នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ២២០ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៨ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បច្ចុប្បន្នបន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៣និង២០នាទី កម្លាំងជំនាញការិយាល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលរាជរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូននៅចំណុច តាមបណ្តោយផ្លូវលេខ ២២០ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយចាប់យកគ្រឿងញៀន ប្រភេទកេតាមីន ១៨កញ្ចប់ ទម្ងន់សរុប ១៧ ៩២៨ក្រាម (១៧គីឡូ ៩២៨ក្រាម)៕
អត្ថបទ ៖ សុភា




The post តុលាការសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ១៨ គីឡូក្រាម appeared first on Kampuchea Thmey Daily.