មេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ប្រែប្រួលសម្រស់ ១៨០ដឺក្រេ មើលមិនស្គាល់ក្រោយស្រកគីឡូ

ទស្សនិកជនបានស្គាល់ហើយនៅពេលរម្លឹកដល់ឈ្មោះតារាចម្រៀងអ្នកនាង រ័ត្ន រចនា ឬ មេម៉ាយសប្បាយចិត្តដែលកន្លងមកតារាស្រីរូបនេះ The post មេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ប្រែប្រួលសម្រស់ ១៨០ដឺក្រេ មើលមិនស្គាល់ក្រោយស្រកគីឡូ appeared first on Kampuchea Thmey Daily.

មេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ប្រែប្រួលសម្រស់ ១៨០ដឺក្រេ មើលមិនស្គាល់ក្រោយស្រកគីឡូ

ទស្សនិកជនបានស្គាល់ហើយនៅពេលរម្លឹកដល់ឈ្មោះតារាចម្រៀងអ្នកនាង រ័ត្ន រចនា ឬ មេម៉ាយសប្បាយចិត្តដែលកន្លងមកតារាស្រីរូបនេះបានសាងប្រជាប្រិយភាពនិងទទួលបានការគាំទ្រយ៉ាងច្រើនតាមរយ:បទ “មេម៉ាយសប្បាយចិត្ត” ដែលកាលណោះនាងក៏មានរូបរាងធាត់ហើយមានទម្ងន់មិនធម្មតាឡើយ។

ទោះបីយ៉ាងណាកាលពីថ្មីៗនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រកំពុងចាប់អារម្មណ៍នាងជាថ្មី ក្រោយតារាចម្រៀងស្រីរូបនេះបានប្រែរូបសម្រស់ស្រស់ស្អាត ១៨០ ដឺក្រេបន្ទាប់ស្រកគីឡូស្រស់ស្អាតខ្លាំងសឹងមើលមិនស្គាល់។ ចំណុចនេះត្រូវបានគេយល់ថា នាងគឺជាតារាស្រីម្នាក់ដែលអាចតតាំងបាននឹងការសម្រក់ទម្ងន់។

យ៉ាងណាក្តីកន្លងមកគេក៏ធ្លាប់ចាំបានថា រចនា បានរងការរិះគន់ពីមហាជននិងអ្នកគាំទ្របន្ទាប់ពីគេដឹងថានាងឆ្លងកាត់ការប្រើសេវាបូមខ្លាញ់ពោះ។ តារាចម្រៀង រ័ត្ន រចនា សង្កេតពេលបច្ចុប្បន្នគឺនាងស្រស់ស្អាតជាងមុនពោលគឺប្រែក្លាយពី៩០គីឡូមកនៅត្រឹមតែប្រហែល ៥០គីឡូប៉ុណ្ណោះ។

តាមការសង្កេតឃើញនៅលើទំព័រហ្វេសប៊ុករបស់ រ័ត្ន រចនា នាងបានបង្ហោះរូបភាពជាញឹកញាប់បង្ហាញមហាជនប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រចនា ស្រាប់តែបានបញ្ចេញឲ្យឃើញពីការប្រែប្រួលរូបសម្រស់ដែលធ្វើឲ្យគ្រប់គ្នាមើលសឹងមិនស្គាល់ព្រោះថា ពីមនុស្សដ៏ធាត់ឡើងស្អៀចម្នាក់ បែរមកក្លាយជាស្រីស្អាតរាងដ៏ស្រឡូនត្រឹមរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ជាមួយការសម្រកទម្ងន់ដ៏មិននឹកស្មាននេះ ត្រូវបានគេជឿថា តារាចម្រៀង រ័ត្ន រចនា កាន់តែមានភាពលេចធ្លោនិងមានទីផ្សាសិល្ប:ថែមទៀត។

ជាមួយគ្នានៃការប្រែប្រួលនូវរូបសម្រស់ដោយការសម្រកគីឡូពីសំណាក់តារាចម្រៀង រ័ត្ន រចនា នេះដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនយល់ថាជារឿងល្អនិងសរសើរដែលនាងអាចធ្វើបាន៕ អត្ថបទ៖ ចាន់រ៉ា

The post មេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ប្រែប្រួលសម្រស់ ១៨០ដឺក្រេ មើលមិនស្គាល់ក្រោយស្រកគីឡូ appeared first on Kampuchea Thmey Daily.