តម្លៃប្រេងឡើងជាង​ ១ ភាគរយ ជំរុញដោយ​ទណ្ឌកម្មលើអ៊ីរ៉ង់

តម្លៃប្រេងកើនឡើងជាថ្មី ក្រោយក្រសួង​រតនាគារសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានចេញទណ្ឌកម្មថ្មីលើបុគ្គលអ៊ីរ៉ង់ The post តម្លៃប្រេងឡើងជាង​ ១ ភាគរយ ជំរុញដោយ​ទណ្ឌកម្មលើអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងឡើងជាង​ ១ ភាគរយ ជំរុញដោយ​ទណ្ឌកម្មលើអ៊ីរ៉ង់

តម្លៃប្រេងអន្តរជាតិ បាន​កើនឡើងជាង ១ ភាគរយ សម្រាប់ការជួញដូរ​នៅថ្ងៃពុធនេះ ដែល​ជំរុញ​ដោយ​ទណ្ឌកម្មជុំថ្មីលើប្រទេស​ផលិតប្រេងធំអ៊ីរ៉ង់ ការធ្លាក់ចុះស្ដុកប្រេង​របស់​សហរដ្ឋអាមេរិក និងការបន្ទន់ជំហរ​ពន្ធដាក់ចិនរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេង​ឆៅនា​ពេល​អនាគត​ ម៉ាក​ Brent បានកើនឡើងខ្ពស់បំផុតចាប់តាំងពី​ថ្ងៃទី ៤ មេសា ដោយ​ជួញដូរ​នៅតម្លៃ ៦៨,៦៥ ដុល្លារ/បារ៉ែល កើនឡើង ១,១០ ដុល្លារ ឬ ១,៦៣ ភាគរយ។ ចំណែកឯប្រេងឆៅអាមេរិក ម៉ាក​ West Texas Intermediate (WTI) បានកើនឡើង ១,១២ ដុល្លារ ឬ ១,៧៦ ភាគរយ ដល់ ៦៤,៧៩ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងកើនឡើងជាថ្មី ក្រោយក្រសួង​រតនាគារសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានចេញទណ្ឌកម្មថ្មី ដែលផ្តោតលើ​សេដ្ឋីរបស់​អ៊ីរ៉ង់​ ដែលមានបណ្តាញដឹកជញ្ជូនឧស្ម័នប្រេង​ពង្រាវ និងប្រេងឆៅរបស់អ៊ីរ៉ង់​ចេញក្រៅប្រទេស។

ទន្ទឹមនឹង​នេះ ប្រភពទីផ្សារឯណោះវិញ បាននិយាយដោយ​ដកស្រង់ទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក ថា ​ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល ៤,៦ លាន​បារ៉ែល កាលពីសប្តាហ៍មុន ​ខណៈស្តុកប្រេងសាំង ​ធ្លាក់ចុះ ២,២ លាន​បារ៉ែល​។

ជាមួយ​គ្នា​នេះផងដែរ លោក ត្រាំ កាលពីថ្ងៃអង្គារ​បាន​បន្ទន់ជំហររបស់ខ្លួនដាក់ចិន ដោយ​ប្រកាសពីគម្រោងកាត់បន្ថយពន្ធលើទំនិញចិនជាគំហុក ដែលអាច​ធ្វើឱ្យ​កង្វល់សេដ្ឋកិច្ចបាន​ស្រាកស្រាន្ត​៕

The post តម្លៃប្រេងឡើងជាង​ ១ ភាគរយ ជំរុញដោយ​ទណ្ឌកម្មលើអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.