ជេអេស លែនទទួលកម្ចីរយៈពេលវែងជាង ២,៥៧ លានដុល្លារពីធនាគារក្នុងស្រុក
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JS Land Plc) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានទទួលកម្ចីចំនួនជាង The post ជេអេស លែនទទួលកម្ចីរយៈពេលវែងជាង ២,៥៧ លានដុល្លារពីធនាគារក្នុងស្រុក appeared first on Kampuchea Thmey Daily.
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JS Land Plc) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានទទួលកម្ចីចំនួនជាង ២,៥៧ លានដុល្លារ ពីធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) យកទៅគាំទ្រដល់ការពង្រីកគម្រោងអាជីវកម្មរបស់ខ្លួន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនផ្ញើរទៅកាន់ CSX កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានចុះកិច្ចសន្យាប្រាក់កម្ចីចំនួន ២,៣ លានដុល្លារអាមេរិក និង ១,១២០ លានរៀល ជាមួយ ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ជាមួយអត្រាការប្រាក់នៃកម្ចី១១%សម្រាប់រយៈពេល១៥ឆ្នាំគិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣៩ពីធនាគារ ពាណិជ្ជ ឈីហ្វ។
ក្រុមហ៊ុនបានបញ្ជាក់ថា៖«កម្ចីប្រាក់ជាមួយ ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក. គឺក្នុងគោលបំណងប្រើប្រាស់សម្រាប់គ្រប់គ្រងលើតម្រូវការប្រាក់ចំណូលអាជីវកម្ម។ កម្ចីប្រាក់នេះ ក៏មានគោលបំណងដើម្បីធានាបានការបន្តកិច្ចប្រតិបត្ដិការ និងការគាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីបន្តការអភិវឌ្ឍ»។
ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី២ ដែលបានចុះបញ្ជីលើទីផ្សារកំណើន របស់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រមូលមូលនិធិបាន ៤៨,៨៤៩ ពាន់លានរៀល (១២ លានដុល្លារ)៕
The post ជេអេស លែនទទួលកម្ចីរយៈពេលវែងជាង ២,៥៧ លានដុល្លារពីធនាគារក្នុងស្រុក appeared first on Kampuchea Thmey Daily.