និស្សិតកម្ពុជា៣នាក់នៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា និស្សិត៣នាក់នោះសិក្សានៅសកលវិទ្យាល័យ Santa Monica Community College។ The post និស្សិតកម្ពុជា៣នាក់នៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព appeared first on Kampuchea Thmey Daily.
ក្រសួងការបរទេសកំពុងតាមដានស្ថានភាពប្រជាពលរដ្ឋខ្មែរនៅរដ្ឋ California ដែលភ្លើងកំពុងឆាបឆេះ ខណៈដែលពេលនេះមាននិស្សិតកម្ពុជា៣នាក់រស់នៅទីក្រុង Santa Monica ត្រូវបានអាជ្ញាធរអាមេរិកជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពហើយ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះថា និស្សិត៣នាក់នោះសិក្សានៅសកលវិទ្យាល័យ Santa Monica Community College។ ដោយឡែកទីក្រុង Long Beach ដែលមានប្រជាជនខ្មែរ-អាមេរិកកំពុងរស់នៅកុះករមិនទាន់មាន ផលប៉ះពាល់ពីភ្លើងព្រៃនោះទេ។
បើតាមអ្នកនាំពាក្យ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនឹងបន្តតាមដានស្ថានភាពប្រជាពលរដ្ឋកម្ពុជា សិស្ស និសិ្សត ដែលកំពុងសិក្សា និងរស់នៅរដ្ឋ California ដោយមានការសហការជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។
ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ឈានចូលដល់ថ្ងៃទី៤ហើយគិតត្រឹមថ្ងៃសុក្រ ខណៈកងពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia រីឯតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្សជិត២០ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចាកចេញពីផ្ទះសម្បែង។
ដំបូងឡើយ អាជ្ញាធរចង្អុលទៅបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួតយូរនិងខ្យល់បកខ្លាំងជាដើមហេតុបង្កឲ្យមានមហន្តរាយនេះ ប៉ុន្តែក្រោយមក ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការដុតព្រៃ។
ជុំវិញបញ្ហានេះដែរ យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន AccuWeather, ការខាតបង់សេដ្ឋកិច្ចជាបឋមនៃករណីភ្លើងឆេះព្រៃដ៏អាក្រក់ និងសាហាវបំផុតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា អាចស្ថិតក្នុងចន្លោះពី ៥២ពាន់លានដុល្លារ ដល់ ៥៧ពាន់លានដុល្លារ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post និស្សិតកម្ពុជា៣នាក់នៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព appeared first on Kampuchea Thmey Daily.