​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

​គិតត្រឹមរសៀល​ថ្ងៃសៅរ៍​នេះ គ្រោះរញ្ជួយដី​នៅមីយ៉ាន់ម៉ាបណ្តាលឲ្យ​មនុស្ស ៣៣៥៤នាក់ស្លាប់ ៤៥០៨នាក់រងរបួស និង ២២០ នាក់ផ្សេងទៀតបាត់ខ្លួន​... The post ​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់ appeared first on Kampuchea Thmey Daily.

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ចំនួនអ្នកស្លាប់ដោយសារ​គ្រោះ​រញ្ជួយដីដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងលើសពី ៣៣០០​នាក់ ខណៈដែលប្រធាន​ផ្តល់​ជំនួយរបស់អង្គការសហប្រជាជាតិបាន​អំពាវនាវជាថ្មីសម្រាប់ពិភពលោកឱ្យជួយប្រទេសដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ យោង​ការចេញផ្សាយ​របស់​ Al Jazeera។

គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារ​​​​​​​​ប្រទេស​មីយ៉ាន់​ម៉ា​នៅ​​តំបន់​អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២៨ខែមីនា បានបណ្តាលឲ្យមនុស្ស ៣៣៥៤នាក់ស្លាប់ និង ៤៥០៨នាក់រងរបួស និង ២២០ នាក់ផ្សេងទៀតបាត់ខ្លួននៅឡើយ។ នេះបើយោងតាមតួលេខថ្មី​​ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសៅរ៍ និង​​ដកស្រង់​​បន្ត​​​ដោយ Al Jazeera។

មន្ត្រីជំនួយកំពូលរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានជួបជាមួយជនរងគ្រោះនៅក្នុងទីក្រុង Mandalay ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងនៅជិតចំណុចកណ្តាល ហើយឥឡូវនេះកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងទីក្រុង ហើយបានពណ៌នាការបំផ្លិចបំផ្លាញថាជា «គួរឱ្យ​រន្ធត់»។

តាមការចុះ​ផ្សាយ​នោះ លោក Tom Fletcher បានសរសេរនៅក្នុងការបង្ហោះនៅលើ X ថា «ពិភពលោកត្រូវតែប្រមូលផ្តុំគ្នានៅពីក្រោយប្រជាជនមីយ៉ាន់ម៉ា» ដោយ​​បានសរសើរក្រុមមនុស្សធម៌ និងសហគមន៍ដែលដឹកនាំការឆ្លើយតបទៅនឹងការរញ្ជួយដីដោយ «ភាពក្លាហាន ជំនាញ និងការប្តេជ្ញាចិត្ត»។

លោក Fletcher បាននិយាយថា «មនុស្សជាច្រើនបានបាត់បង់អ្វីៗទាំងអស់ ហើយនៅតែបន្តឆ្ពោះទៅរកការជួយអ្នកនៅរស់រានមានជីវិត»៕​

ដោយ រ៉ាន់ រើយ​

The post ​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់ appeared first on Kampuchea Thmey Daily.