គ្រោះថ្នាក់ចរាចរណ៍ ឆក់យកជីវិតមនុស្ស ៣៦នាក់ នាថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គិតចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេស ចំនួន៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួសធ្ងន់ ស្រាល ៦៦នាក់ បើធៀបទៅនឹងរយ:ពេលដូចឆ្នាំ២០២៤ គឺមានការថយចុះតិច តូចបំផុត។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ របាយការណ៍បញ្ជាក់ថា កត្តាដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ ដោយសារការបើកបរលឿនលើសល្បឿនកំណត់, បើកបរមិនប្រចាំស្តាំ, វ៉ាជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់ ,មិនគោរពសិទ្ធិ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ជាពិសេសនៅពេលយប់ ៕

គ្រោះថ្នាក់ចរាចរណ៍ ឆក់យកជីវិតមនុស្ស ៣៦នាក់ នាថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គិតចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេស ចំនួន៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួសធ្ងន់ ស្រាល ៦៦នាក់ បើធៀបទៅនឹងរយ:ពេលដូចឆ្នាំ២០២៤ គឺមានការថយចុះតិច តូចបំផុត។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

របាយការណ៍បញ្ជាក់ថា កត្តាដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ ដោយសារការបើកបរលឿនលើសល្បឿនកំណត់, បើកបរមិនប្រចាំស្តាំ, វ៉ាជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់ ,មិនគោរពសិទ្ធិ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ជាពិសេសនៅពេលយប់ ៕