គួរឲ្យស្ដាយ! កីឡាសក្ដានុពលកម្ពុជា «ហែលទឹកពាក់ជើងទាមិនដាក់ឲ្យប្រកួតស៊ីហ្គេម នៅថៃ»
កីឡាសក្ដានុពលមួយរបស់កម្ពុជាគឺ ហែលទឹកពាក់ជើងទា មិនមានដាក់ The post គួរឲ្យស្ដាយ! កីឡាសក្ដានុពលកម្ពុជា «ហែលទឹកពាក់ជើងទាមិនដាក់ឲ្យប្រកួតស៊ីហ្គេម នៅថៃ» appeared first on Kampuchea Thmey Daily.

កីឡាសក្ដានុពលមួយរបស់កម្ពុជាគឺ ហែលទឹកពាក់ជើងទា មិនមានដាក់ឲ្យប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដែលគ្រោងធ្វើនៅឯប្រទេសថៃ អំឡុងខែធ្នូ ឆ្នាំ២០២៥ នេះទេ។

ការប្រកួតហែលទឹកពាក់ជើងទា (Bifin)
នេះបើតាមលោក ហែម ពន្លឺ មន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹក និងជាគ្រូបង្វឹកបានឲ្យដឹងថា ជាការសោកស្ដាយមួយដែរសម្រាប់ផ្នែកកីឡាហែលទឹកដែលខាងប្រទេសថៃមិនដាក់បញ្ចូលកីឡាហែលទឹកពាក់ជើងទានៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នេះ។
កម្ពុជាអាចនឹងខាតមេដាយខ្លះដែរ ព្រោះប្រសិនបើមានកីឡាហែលទឹកពាក់ជើងទានេះឲ្យលេងអាចនឹងទទួលបានមេដាយបន្ថែមលោកជឿជាក់។ កន្លងទៅទាំងនៅស៊ីហ្គេមវៀតណាម និងកម្ពុជា ប្រភេទកីឡាមួយសុទ្ធតែឈ្នះមេដាយរួមមាន មាស ប្រាក់ និងសំរឹទ្ធ ជាដើម។

លោក ហែមថុន ពន្លឺ
គ្រូជំនាញរូបនេះបន្ថែមទៀតថា អ្វីដែលស្ដាយជាងនេះទៅទៀតការខំប្រឹងរបស់សិស្សៗដែលពួកគេបានហ្វឹកហាត់ត្រៀមជាយូរដែរហើយសម្រាប់ចូលរួមប្រកួតស៊ីហ្គេមនៅថៃលើកនេះ។ ប៉ុន្តែបែរជាទទួលដំណឹងមកថាខាងម្ចាស់ផ្ទះមិនដាក់បញ្ចូលទៅវិញ។ ការមិនដាក់បញ្ចូលនេះតាមលោកដឹងដោយសារខាងថៃមិនសូវរកមេដាយបានលើប្រភេទកីឡាមួយនេះ។

រូបភាពផេកសហព័ន្ធ
បញ្ជាក់ដែរថា កីឡាហែលទឹកពាក់ជើងទាជាប្រភេទកីឡាថ្មី ប៉ុន្តែមានសក្ដានុពលសម្រាប់កម្ពុជាបើទោះជាចាប់ផ្ដើមហ្វឹកហាត់ទើបបានតិចឆ្នាំក្ដី។ នៅស៊ីហ្គេម លើកទី៣១ ឯប្រទេសវៀតណាម គឺកម្ពុជាឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ចំណែកស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ផ្នែកកីឡាហែលទឹកពាក់ជើងទានេះបន្តឈ្នះមេដាយជាថ្មីទៀតគឺ មាស ២ ប្រាក់ ១ សំរឺទ្ធ ៤។ បើតាមប្រភពពី Wikipedia ស៊ីហ្គេម ឯប្រទេសថៃ ឆ្នាំនេះមាន ៥០ប្រភេទកីឡា និងមាន ៥៧៤ វិញ្ញាសា។ ស៊ីហ្គេម លើកទី៣៣ នេះនឹងចាប់ផ្ដើមពីថ្ងៃទី៩ ខែធ្នូ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥៕



លោក ហែមថុន ពន្លឺ ពេលបង្ហាត់សិស្ស
អត្ថបទដោយ៖ នួន ស៊ីណា
The post គួរឲ្យស្ដាយ! កីឡាសក្ដានុពលកម្ពុជា «ហែលទឹកពាក់ជើងទាមិនដាក់ឲ្យប្រកួតស៊ីហ្គេម នៅថៃ» appeared first on Kampuchea Thmey Daily.