ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្រ្តីជូនក្រសួង ស្ថាប័នចំនួន៤
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា លើការរៀបចំដំណើរការប្រឡងប្រជែង ជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៤។ កិច្ចប្រជុំនេះទទួលបានការអញ្ជើញ ចូលរួមដោយតំណាងក្រសួង ស្ថាប័នសាមីទាំង៤ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំង អំពើពុករលួយ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារបច្ចេកទេស ក្រសួងមុខងារសាធារណៈ ផងដែរ។ មន្ត្រីដែលត្រូវជ្រើសរើស តាមរយៈការប្រឡងប្រជែងរួមមាន ៖ (១) «មន្រ្តីកសិកម្មឃុំ» ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៣៧២ កន្លែង (២) «មន្រ្តីច្បាប់» ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (លើកទី២) ចំនួន ៨ កន្លែង (៣) «មន្រ្តីជាន់ខ្ពស់» ក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៥០ កន្លែង […]

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា លើការរៀបចំដំណើរការប្រឡងប្រជែង ជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៤។

កិច្ចប្រជុំនេះទទួលបានការអញ្ជើញ ចូលរួមដោយតំណាងក្រសួង ស្ថាប័នសាមីទាំង៤ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំង អំពើពុករលួយ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារបច្ចេកទេស ក្រសួងមុខងារសាធារណៈ ផងដែរ។

មន្ត្រីដែលត្រូវជ្រើសរើស តាមរយៈការប្រឡងប្រជែងរួមមាន ៖ (១) «មន្រ្តីកសិកម្មឃុំ» ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៣៧២ កន្លែង (២) «មន្រ្តីច្បាប់» ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (លើកទី២) ចំនួន ៨ កន្លែង (៣) «មន្រ្តីជាន់ខ្ពស់» ក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៥០ កន្លែង និង (៤) «មន្រ្តីសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ)» សម្រាប់ក្រសួងសុខាភិបាល ចំនួន ៦៩៩ កន្លែង (មន្រ្តីគិលានុបដ្ឋាកបរិញ្ញាបត្រ ៥៦កន្លែង, មន្រ្តីគិលានុបដ្ឋាកមធ្យម ៣១០កន្លែង, មន្រ្តីឆ្មបបរិញ្ញាបត្រ ៤៧កន្លែង, និងមន្រ្តីឆ្មបមធ្យម ២៨៦កន្លែង)៕